ព័ត៌មានជាតិ
អគ្គិសនីកម្ពុជាដាក់ឱ្យប្រើប្រាស់ច្រកចេញចូលតែមួយ សម្រួលពលរដ្ឋស្នើសុំដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូល
អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គេហទំព័រច្រកចេញចូលតែមួយ (Web Portal) សម្រាប់ការបំពេញបែបបទស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។
ក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបញ្ជាក់ថា ក្នុងក្របខណ្ឌនៃបទប្បញ្ញត្តិស្តីពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជាបានរៀបចំរួចរាល់នូវគេហទំព័រច្រកចេញចូលតែមួយ (Web Portal) សម្រាប់សាធារណជនទូទៅដែលមានបំណងដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យលើដំបូល អាចទទួលបានព័ត៌មាន ឯកសារពាក់ព័ន្ធនានា និងអាចបំពេញបែបបទស្នើសុំ ដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលតាមរយៈអនឡាញ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ការបំពេញបែបបទស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ត្រូវអនុវត្តតាមប្រព័ន្ធឌីជីថលគឺតាមគេហទំព័រច្រកចេញចូលតែមួយ ដែលមានអាសយដ្ឋាន rts.eac.gov.kh ឬ QR កូដដូចមានភ្ជាប់មកជាមួយឯកសារក្នុងសេចក្តីជូនដំណឹងនេះ។


កន្លងទៅ អាជ្ញាធរអគ្គិសនីកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យទៅធ្វើស្វ័យប្រកាសចំពោះការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ។
យ៉ាងណាមិញ មន្រ្តីអគ្គិសនីកម្ពុជាបានបញ្ជាក់ថា ចំពោះការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដាច់ដោយឡែកដូចជា ការដាក់អំពូលសូឡាតាមរបងផ្ទះ តាមទីសារធារណៈ, ម៉ូទ័របូមទឹក, ឆ្នាំដាំបាយ មិនត្រូវធ្វើស្វ័យប្រកាសនោះទេប៉ុន្ដែសម្រាប់អ្នកដែលដំឡើងថាមពលពន្លឺព្រះអាទិត្យភ្ជាប់នឹងប្រព័ន្ធបណ្ដាញក្នុងផ្ទះ និងបណ្ដាញប្រើប្រាស់ដែលមានភ្ជាប់នឹងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ជាតិ ទើបតម្រូវឲ្យធ្វើស្វ័យប្រកាស។
មន្រ្តីអគ្គិសនីកម្ពុជាបានពន្យល់ហេតុផល ដែលចាំបាច់តម្រូវឲ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលមកដាក់ពាក្យស្វ័យប្រកាស ដើម្បីគ្រប់គ្រងទិន្នន័យនៃប្រភពអគ្គិសនី និងដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


