ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ថា ចិនជាប្រភពវិនិយោគដ៏ធំរបស់កម្ពុជា ដែលជួយរុញកំណើនសេដ្ឋកិច្ច
សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភានេះ បានអះអាងពីតួនាទីដ៏សំខាន់របស់ចិន ដែលបានរួមចំណែកជួយរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំឡើង តាមរយៈវត្តមានរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា។ សម្ដេចធិបតី ថា ចិនជាប្រភពនៃការវិនិយោគដ៏ធំរបស់កម្ពុជា។

លើកឡើងក្នុងពេលអញ្ជើញចូលរួមពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគទី២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «មិត្តចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពដ៏សំខាន់បំផុតនៃការវិនិយោគរបស់កម្ពុជា មកដល់ពេលនេះ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការអរគុណរដ្ឋាភិបាល និងក្រុមហ៊ុវិនិយោគចិន ចំពោះការជួយជ្រោមជ្រែងគ្រប់បែបណា រហូតលេចចេញជារូបរាងនូវតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសរំលេចថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អយូរអង្វែងរវាងកម្ពុជា-ចិន ដែលមានការវិវត្តចាប់ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ រហូតមកដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យ និងគ្រប់រដូវកាល ជាកម្លាំងចលករដ៏សំខាន់បំផុតមិនអាចខ្វះបានក្នុងការជំរុញឱ្យទទួលបានសមិទ្ធផល និងភាពជោគជ័យតំបន់សេដ្ឋកិច្ចពិសេសនេះ និងការរីកចម្រើនទូទាំងខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេស។

សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «មិត្តចិនតែងតែជួយគាំទ្រកម្ពុជាគ្រប់កាលៈទេសៈ និងគ្រប់វិស័យ ហើយទំនាក់ទំនងកម្ពុជា-ចិន បានសាងឡើងដោយទំនុកចិត្តលើផ្នែកនយោបាយ និងការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព អធិតេយ្យភាព និងបានបន្តរីកចម្រើនកាន់តែរឹងមាំឡើងៗ ហើយបានវិវត្តន៍ទៅជាមិត្តភាពដែកថែប ដោយត្រូវបានគាំទ្រដោយទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ រួមទាំងការប្រាស្រ័យទាក់ទងគ្នាជាយុទ្ធសាស្ត្រ»។
សម្ដេចធិបតី បានថ្លែងរំលឹកពីដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលសម្ដេច និងលោក ស៊ី មិនត្រឹមតែបានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តឥតងាករេចំពោះមិត្តភាពដែកថែបកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាងប្រទេសទាំងពីរ។
ពិសេសនោះ ជំហរកម្ពុជាចំពោះចិន គឺប្រកាន់ខ្ជាប់ឥតងាករេចំពោះនយោបាយចិនតែមួយ និងការគាំទ្រការផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ រួមទាំងគំនិតផ្ដួចផ្ដើមផ្សេងៗទៀត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមបែបនេះ៕
ដោយ៖ ធឿន វ៉ានសុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


