Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀងផ្អាកបណ្ដោះអាសន្នដំណើរការអាជីវកម្មមួយចំនួន បន្ទាប់ពីអ្នកវិជ្ជមានកូវីដធ្លាប់ទៅទីនោះ

បានផុស

នៅ

អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ន បានចេញលិខិតបញ្ជាឲ្យផ្អាកការចេញចូលបណ្ដោះអាសន្ន ដំណើរការអាជីវកម្ម រោងចក្រ បេកធែក ភែកឃីជីង (ខេមបូឌា) ឯ.ក, ការដ្ឋានសាងសង់រោងចក្រ ខាត ថាយអែក និងទីតាំងអាហារដ្ឋាន អេស ធី ក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈី លូ ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បន្ទាប់ពីអ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានទៅទីនោះ។

ក្នុងលិខិតនេះដែរបានបញ្ចាក់ថា កាលពីពេលថ្មីៗនេះ មានអ្នកជំងឺកូវីដ១៩ បានបំពេញការងារក្នុងការដ្ឋានសាងសង់រោងចក្រ ខាត ថាយអែក រួចបានទៅប៉ះពាល់ផ្ទាល់ជាមួយអ្នកបម្រើការងារនៅរោងចក្រ បេកធែក ភែកឃីជីង នៅតំបន់សេដ្ឋកិច្ចពិសេស ឈី លូ និងបានចូលទៅហូបអាហារនៅអាហារដ្ឋានអេស ធី៕

ខាងក្រោមនេះ ជាលិខិតបញ្ចាក់របស់អភិបាលខេត្ដស្វាយរៀង៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម