ព័ត៌មានជាតិ
ពលរដ្ឋស្នើសុំឱ្យសង្កាត់អូរឫស្សី ជួយពន្លឿនការងារស្ថាបនាផ្លូវមួយខ្សែ ប្រវែងជាង ៧គីឡូមែត្រ (កាប៉ូ-ម្រ៉ើម)
ពលរដ្ឋរស់នៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ បានស្នើរសុំឱ្យអាជ្ញាធរសង្កាត់អូរឫស្សី ក៏ដូចជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ជួយពន្លឿនការងារស្ថាបនាជួសជុលផ្លូវលំមូយខ្សែ ប្រវែងជាង ៧គីឡូម៉ែត្រ (កាប៉ូ-ម្រ៉ើម) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ តភ្ជាប់ពីផ្លូវជាតិ លេខ៧ តាមច្រកផ្លូវចូលទៅផ្សារកាប៉ូ តភ្ជាប់ទៅភូមិម្រ៉ើម ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ការស្នើសុំនេះ ពលរដ្ឋធ្វើឡើងបន្ទាប់ពីពួកគាត់ធ្វើដំណើរតាមផ្លូវមួយខ្សែនោះ ជួបការលំបាកពីព្រោះមានចង្ហុកតូចធំ ភក់ ផ្លូវរអិល ជាដើម ជាហេតុធ្វើឱ្យពលរដ្ឋពេលជិះម៉ូតូ កង់ អ្នកជិះម៉ូតូលក់ បន្លែ ត្រី សាច់ ទៅណាមកណាម្តងៗមានការរអិលដួល នាពេលកន្លងមក។
ជាការឆ្លើយតបតាមការស្នើសុំរបស់ពលរដ្ឋ លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី បានឱ្យកម្ពុជាថ្មី ដឹងថា គម្រោងជួសជុលផ្លូវលំមួយខ្សែនេះ គឺជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រគម្រោងដោយ ADB ហើយក្រុមការងារក្រសួងក៏បានសិក្សា ដាក់ដេញថ្លៃរួចអស់ហើយដែរ មិនមែនជាគម្រោងអភិវឌ្ឍន៍របស់មូលនិធិឃុំ/សង្កាត់នោះទេ ចាំមើលពេលគេចុះអនុវត្តន៍ពេលណា រូបលោកនឹងជូនដំណឹងបន្ថែម។
លោកបានបញ្ជាក់ថា «ចំពោះមុខ ពិនិត្យតាមស្ថានភាពផ្លូវជាក់ស្ដែង ពិតជាមានភក់ និងមានភ្លៀង គឺធ្វើអត់កើតទេ លុះចាំពេលមេឃរាំង រូបលោកនឹងអាចស្នើសុំឱ្យខាងក្រុមហ៊ុនចិនអាចជួយសម្រួលបានខ្លះ ប៉ុន្តែចំពោះមុខនេះ មេឃកំពុងភ្លៀងចឹង គឺធ្វើអត់បានទេ ហ៊ានតែធ្វើខូចលើសដើម»។

យ៉ាងណាម៉ិញ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ កម្ពុជាថ្មី ក៏បានធ្វើការទាក់ទង់ទៅលោក កៅ វិបុល មន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ផងដែរ ដោយរូបលោកបានឱ្យដឹងថា ផ្លូវភូមិកាប៉ូ តភ្ជាប់ទៅភូមិម្រ៉ើម ជាផ្លូវមួយក្នុងគម្រោងកែលម្អបណ្តាញតភ្ជាប់ផ្លូវថ្នល់កម្ពុជា ហៅកាត់ថា “RCIP” ដែលមានប្រវែង ប្រមាណជា ៧ គីឡូម៉ែត្រ។ ផ្លូវមួយខ្សែនេះ ត្រូវបានដាក់ដេញថ្លៃរួចហើយ ប៉ុន្តែប្រហែលជាចប់រដូវវស្សានេះ ទើបខាងក្រុមហ៊ុនទទួលការចាប់ផ្ដើមអនុវត្តន៍ការងារស្ថាបនាជួសជុល។
លោកបន្តថា តាមព័ត៌មានដែលរូបលោកទទួលបានពីខាងក្រុមហ៊ុននោះ ក្នុងអំឡុងខែកក្កដាខាងមុខនេះ ក្រុមការងារនឹងចុះរាវមីននៅតាមបណ្តោយផ្លូវនេះ ហើយរងចាំដល់ពេលដាច់ទឹកភ្លៀង ទើបខាងក្រុមហ៊ុនទទួលការនឹងចល័តគ្រឿងចក្រ ដើម្បីចាប់ផ្ដើមបើកការរដ្ឋានស្ថាបនាជួសជុលផ្លូវនេះតែម្តង៕

អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


