ព័ត៌មានជាតិ
សម្តេចតេជោ រំឭកថា «២០ មិថុនា»ជាថ្ងៃដែលសម្តេចចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិ
ប្រធានគណបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំឭកថា នៅថ្ងៃ ២០ មិថុនា គឺជាថ្ងៃដែលសម្តេចចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិ រំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

ការរំឭករឿងដ៏សែនសោកសៅនេះ ធ្វើឡើងខណៈនៅថ្ងៃទី ២០ មិថុនា គឺជាខួបលើកទី៤៨ ឆ្នាំ(២០មិថុនា១៩៧៧-២០មិថុនា២០២៥) ដែលកម្ពុជាផ្ដើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុត ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ ទោះបីជាច្រើនឆ្នាំបានកន្លងផុតទៅក៏ដោយ សម្តេចតេជោ នៅតែចាំមិនភ្លេចនោះទេ នៅគ្រាដែលសម្តេច បានចាកចោលភរិយាដែលកំពុងមានផ្ទៃពោះដ៏កម្សត់ ដើម្បីរំដោះមាតុភូមិ និងប្រជាជន ចេញពីរបបខ្មៅងងឹត ប៉ុល ពត។
សម្តេចតេជោ បានបង្ហោះសារនៅលើបណ្តាញសង្គមនាថ្ងៃទី១៩ ខែមិថុនានេះថា ៖«ជាមួយទឹកភ្នែករាប់ម៉ឺនរាប់សែនរាប់លានដំណក់ពេលចាកចោលភរិយាដ៏កម្សត់កំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិ និងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ»។ សម្តេចបន្តថា«ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបានបើទោះជារឿងនេះបានឆ្លងផុត៤៨ឆ្នាំហើយក្តី ក៏ទឹកភ្នែកខ្ញុំនៅតែហូរមកមិនដាច់នៅពេលដែលខ្ញុំនឹកឃើញដល់រឿងនោះសូម្បីតែពេលដែលខ្ញុំវាយអត្ថបទខ្លីមួយនេះក៏ទឹកភ្នែកខ្ញុំហូរចុះមកធ្វើឱ្យស្រវាំងភ្នែក។ ទឹកភ្នែកខ្ញុំប្រហែលឈប់ហូរនៅពេលដែលខ្ញុំលាចាកលោកនេះប៉ុណ្ណោះ»។

ជារៀងរាល់ឆ្នាំ កម្ពុជាតែងតែរៀបចំកម្មវិធីប្រារព្វ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត ហើយឆ្នាំនេះ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាជាអ្នកទទួលបន្ទុកលើការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ។
ពិធីរំឭកខួបលើកទី៤៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធា តេជោកោះថ្ម X១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សហការជាមួយក្រុមការងាររៀបចំពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នឹងរៀបចំគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា កាលពីថ្ងៃទី១៥ -១៨ ខែមិថុនា ឆ្នាំ២០២៥។

គួរជម្រាបថា ចាប់ផ្តើមពីចលនាតស៊ូក្នុងដំណើរឈានឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលជាថ្ងៃចាប់ផ្តើមនៃចលនាតស៊ូប្រឆាំងរើបម្រះពីរបបដឹកនាំរបស់ប៉ុល ពត គឺមានសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តតិចតួចប៉ុណ្ណោះ ដោយចេញពីតំបន់កោះថ្ម X១៦ ព្រំដែនវៀតណាម ឈានទៅការបង្កើតកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើង ក្រោមការដឹកនាំរបស់សម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន ឈានទៅសម្រេចជ័យជម្នះក្នុងការសង្គ្រោះ និងរំដោះប្រទេសជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាស្ថាពរនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


