Connect with us

ព័ត៌មានជាតិ

រឿងបើកច្រកព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ៖ព្រោះគេអ្នកបិទយើងកុំទៅសុំបើក (កុំធ្វើថោក)

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ជាថ្មីប្រឆាំងដាច់ខាតចំពោះរាល់សំណើរណាមួយរបស់ភាគីកម្ពុជា ដែលស្នើដើម្បីបើកព្រំដែនគោកកម្ពុជា-ថៃឡើងវិញ ដោយសង្កក់ធ្ងន់ថា កូនសោនៅក្នុងដៃថៃ ព្រោះថៃជាអ្នក​បិទវាមុនគេ ដូច្នេះត្រូវទទួលខុសត្រូវចំពោះការបើកព្រំដែនឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ការបញ្ជាក់ជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍ថ្មីៗពីមន្ត្រីថៃ រួមទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងតែលើកឡើងនៃការបើកច្រកព្រំដែនឡើងវិញ។ មន្ត្រីថៃមួយចំនួនថែមទាំងបានបំផ្លើសថា កម្ពុជាបានស្នើសុំបើកព្រំដែន។ ជាពិសេស រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានប្រកាសថា ក្នុងមួយជីវិតនេះមិនចរចាដាច់ខាតលើរឿងបើកព្រំដែន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រឆាំងដាច់ខាតរាល់សំណើរបើកច្រកព្រំដែនឡើងវិញ។ ក្នុងពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥ នៅថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២៥ សម្តេចសង្កត់ធ្ងន់ថា៖«ព្រោះគេអ្នកបិទយើងកុំទៅសុំបើក (កុំធ្វើថោក)។ ព្រោះរឿងនេះ យើងបានដឹងទាំងអស់គ្នាហើយ យើងមិនមែនអ្នកបិទទេ គេអ្នកបិទ កូនសោរនៅលើគេ ហេតុអីបានយើងទៅអង្វរសុំគេ»។ នេះជាសាររបស់សម្តេចតេជោ ផ្ញើជូនទៅថ្នាក់ដឹកនាំថៃ មិនថាស៊ីវិល ឬកងទ័ព ដោយអះអាងថាកម្ពុជាមិនធ្វើថោកទៅសុំឱ្យថៃបើកច្រកព្រំដែនទេ។

ទន្ទឹមនេះ កម្ពុជាត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញ សម្រាប់ផ្តត់ផ្គង់ហើយត្រូវរកទីផ្សារផ្សេងផ្គត់ផ្គង់ជំនួសឱ្យទំនិញថៃ។ យ៉ាងណាមិញ សម្តេចបានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាកុំធ្វើពហិកាជ្រុលហួស។ ជ្រុលក្នុងន័យនេះ បើសិនជាអ្នកវិនិយោគថៃ មកផលិតនៅកម្ពុជាចាត់ទុកជាទំនិញរបស់កម្ពុជា។ «ចាបតាំងពីថៃបិទព្រំដែនមក កម្ពុជាមិនដែលសុំបើកច្រកវិញទេ ហើយបើសិនជាថៃបិទ ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀត ក៏ខ្មែរមិនងាប់ដែរ»។ នេះជាការអះអាងរបស់សម្តេចតេជោ។

បើយោងតាមតួរលេខក្រៅផ្លូវការ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ មានជាង ១០ពាន់លានដុល្លារ ប៉ុន្តែទំហំពាណិជ្ជកម្មដែលកត់ត្រាដោយជើងលេខគយកម្ពុជាឆ្នាំ ២០២៤ មានជាង ៦ ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅថៃ ១ ១០០ លានដុល្លារ រីឯថៃនាំមកកម្ពុជា ៥ ៤០០ លានដុល្លារ ដូច្នេះថៃមានអធិរាជពាណិជ្ជកម្ម ជាង ៤ ពាន់លានដុល្លារ។

សូមជម្រាបថា ថៃបានប្រកាសបិទព្រំដែនគោកជាឯកតោភាគី ជាមួយកម្ពុជា ចាប់ពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ ក្រោយមករាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទច្រកព្រំដែនវិញជាការឆ្លើយតប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម