ព័ត៌មានជាតិ
សម្តេចតេជោ ប្រសិទ្ធនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជា «ចុងភៅម្ហូបឆ្ងាញ់» ក្រោយរៀបចំបាយម្ហូបជូនតាំងពីឆ្នាំ ១៩៧៥
នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា បានបង្ហោះសាររំលឹកអនុស្សាវរីយ៍ជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែចម្អិនម្ហូបផ្ទាល់ដៃជូន សម្តេច ទទួលទាន តាំងពីនៅវ័យកម្លោះក្រមុំ រហូតមកដល់បច្ចុប្បន្ន។


ក្នុងសារនោះ សម្តេចតេជោ បានប្រសិទ្ធនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថា «ចុងភៅម្ហូបឆ្ងាញ់» ដោយបង្ហាញពីភាពកក់ក្តៅ និង ការថែទាំគ្នាយ៉ាងយូរអង្វែងក្នុងជីវិតគ្រួសារ។

សម្តេចតេជោ បានភ្ជាប់ជាមួយរូបភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងធ្វើម្ហូប និង រៀបរាប់ ថា កាលពី ៣ សប្តាហ៍មុន សម្តេច បាននិពន្ធបទចម្រៀងមួយមានចំណងជើងថា «បាយម្ហូបស្រីដាំ» ដើម្បីរំលឹកដល់អនុស្សាវរីយ៍កាលពី ៥១ ឆ្នាំមុន នៅពេលគ្រូពេទ្យក្រមុំម្នាក់ បានដាំស្លផ្ទាល់ដៃជូនយុវជនយោធាម្នាក់ ដែលពេលនោះបានបាត់បង់ភ្នែកខាងឆ្វេង។
សម្តេច បានបញ្ជាក់ថា នៅខែសីហា ឆ្នាំ ១៩៧៥ សម្តេច បានស្នាក់នៅមន្ទីរពេទ្យមួយក្នុងឃុំឈូក ស្រុកក្រូចឆ្មារ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអ្នកទទួលខុសត្រូវ។ ទោះ សម្តេច មិនមែនជាអ្នកជំងឺក៏ដោយ ក៏ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែទទួលឲ្យស្នាក់នៅ និង ចម្អិនម្ហូបផ្ទាល់ដៃជូនទទួលទាន។

សម្តេចតេជោ ក៏បានរំលឹកផងដែរថា រូបថតដែលទើបទទួលបានថ្មីៗ នេះ គឺជារូបភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើម្ហូបកាលពីឆ្នាំ ២០០១ អំឡុងពេលទស្សនាវដ្តីបរទេសមួយចុះសម្ភាសន៍។ ក្មេងស្រីដែលនៅក្នុងរូប គឺជាចៅស្រីទី ១ របស់ សម្តេច ដែលពេលនោះទើបមានអាយុជាងមួយឆ្នាំ។

សម្តេចតេជោ បានបញ្ចប់សារដោយបង្ហាញក្តីស្រឡាញ់ និង ការដឹងគុណចំពោះភរិយា ដោយថ្លែងអំណរគុណទៅកាន់ «ចុងភៅម្ហូបឆ្ងាញ់» ដែលបានរៀបចំបាយម្ហូបជូន សម្តេច ជានិច្ច រហូតមកដល់សព្វថ្ងៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


