ព័ត៌មានជាតិ
ត្រឹមមួយថ្ងៃ ក្រុងបាវិតផ្ទះឆ្លងបន្តគ្នាជិត ៣០ នាក់ សុទ្ធតែខ្មែរទាំងអស់
ក្រុងបាវិត ខេត្តស្វាយរៀងបានផ្ទុះករណីរាលដាលយ៉ាងធ្ងន់ធ្ងរ មិនធ្លាប់មានត្រឹម ២៤ ម៉ោងនេះ មានអ្នកឆ្លងកូវីដ ២៦ នាក់។ ទូទាំងខេត្តស្វាយរៀងដែលមានអ្នកឆ្លងសរុប ២៨ នាក់ គ្រាន់តែទីក្រុងបាវិតឆ្លងបន្តគ្នារហូតដល់ ២៦ នាក់។
ការឆ្លងទ្រង់ទ្រងធំនេះ ជាកំណត់ត្រាអាក្រក់បំផុតសម្រាប់ក្រុងជាប់ព្រំដែនវៀតណាមនេះ។

រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី ៣០ ខែមីនា បានស្នើទៅម្ចាស់កាស៊ីណូទាំងអស់នៅក្នុងខេត្តស្វាយរៀង ផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងខេត្ត ស្របពេលដែលតួលេខឆ្លងក្នុងខេត្តកំពុងហក់ឡើងរៀងរាល់ថ្ងៃ។
ដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងបន្តកើតឡើង គួរឱ្យព្រួយបារម្ភ ដូច្នេះអាជ្ញាធរខេត្តស្វាយរៀង សូមធ្វើការផ្អាកសកម្មភាពអាជីវកម្មគ្រប់ប្រភេទក្នុងកាស៊ីណូចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ រហូតដល់មានការជូនដំណឹងសារជាថ្មី។
ដោយឡែកថ្មីៗនេះ ខេត្តស្វាយរៀងក៏បានរកឃើញអ្នកពាក់ព័ន្ធ ១១១ នាក់ ជាមួយបុរសជនជាតិខ្មែរម្នាក់ដែលឆ្លងជំងឺកូវីដ១៩ ស្នាក់នៅបន្ទប់ជួលមួយកន្លែងក្នុងក្រុងបាវិត។ បុរសរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំនៅយប់ថ្ងៃទី៣០ខែមីនា។ អ្នកប៉ះពាល់និងប្រយោលសរុបចំនួន១១១ នាក់ ដែលមានទាំងប្រពន្ធនិងម្តាយរបស់បុរសរូបនេះ ត្រូវយកទៅធ្វើតេស្តសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ ០២ មេសានេះ នៅទូទាំងខេត្តស្វាយរៀងមានអ្នកជំងឺកូវីដ ៥៤ នាក់ កំពុងសម្រាកព្យាបាល៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


