ព័ត៌មានជាតិ
ខណៈកំពុងផ្ទុះអាវុធនៅព្រំដែន៖ សម្ដេច ហ៊ុន សែន ប្រាប់ពលរដ្ឋកុំភ័យស្លន់ស្លោ
ខណៈកំពុងមានការផ្ទុះអាវុធដោយកងទ័ពថៃមកលើកងទ័ពកម្ពុជាមុន នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រជាពលរដ្ឋកុំឱ្យភ័យស្លន់ស្លោ រហូតទិញស្បៀងស្តុកទុក ដែលអាចនាំឱ្យទំនិញឡើងថ្លៃ។ សម្ដេច សូមឱ្យពលរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធ។

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន អះអាងថា កងទ័ពថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ បន្ទាប់ពីការប្រកាសដោយកងទ័ពថៃ ថា នឹងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះ។ បើតាមសម្ដេចតេជោ កងទ័ពកម្ពុជា គ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកដោយអាវុធទៅកាន់កងទ័ពថៃវិញនោះឡើយ ដើម្បីការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពាន។
ក្នុងសភាពការណ៍ចំពោះមុខនេះ សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដូច្នេះថា៖ «សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក ឬការលក់ទំនិញដំឡើងថ្លៃ»។

សម្ដេចតេជោ បន្ថែមថា «សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យ និងគ្រប់ទីកន្លែង លើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


