Connect with us

ព័ត៌មានជាតិ

លួចស្នាក់នៅខុសច្បាប់ ជនជាតិវៀតណាម៨៥នាក់ទៀតត្រូវបានបណ្ដេញចេញពីកម្ពុជា

បានផុស

នៅ

ជនជាតិវៀតណាមសរុបចំនួន៨៥នាក់ទៀត ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមដែលបានបណ្ដេញចេញក្នុងចំណោមទាំង៨៥នាក់នេះ មានស្រី២៥នាក់ ដែលបានទទួលពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

ការអនុវត្តនីតិវិធីបណ្ដេញចេញចំពោះជនជាតិវៀតណាមទាំងនេះ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារដោយខុសច្បាប់។

កន្លងមក អាជ្ញាធរកម្ពុជាបានអនុវត្តនីតិវិធីបណ្ដេញជនបរទេស ដែលបានពាក់ព័ន្ធនឹងការល្មើសច្បាប់ចេញពីប្រទេសជាបន្តបន្ទាប់។ កម្ពុជា បានបង្កើនការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់លើករណីជាអាទិ៍ ការឆ្លងដែនចូលមកដោយខុសច្បាប់ ស្នាក់នៅហួសសុពលភាព ការលួចធ្វើការដោយគ្មានច្បាប់អនុញ្ញាត និងការប្រើប្រាស់ឯកសាររដ្ឋបាលដោយក្លែងបន្លំ ជាដើម។ ដូចប្រទេសនានាដែរ រាល់ជនបរទេសប្រព្រឹត្តបទល្មើស អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្ដេញចេញ និងខ្លះទៀតដាក់ចូលបញ្ជីខ្មៅមិនឱ្យមកជាន់ដីកម្ពុជាតែម្ដងក៏មានដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម