ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបូមស្តារប្រព័ន្ធលូនៅស្ពានអាកាសចោមចៅ ក្រោយលិចដោយជំនន់ទឹកភ្លៀង
កាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះបូមស្តារប្រព័ន្ធលូនៅស្ពានអាកាសចោមចៅ ក្រោយលិចដោយជំនន់ទឹកភ្លៀង។



ជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី ៣ កញ្ញា បានធ្វើឲ្យជន់លិចនៅលើដងផ្លូវជាតិលេខ ៤ ជិតស្ពានអាកាសចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែក និងភូមិព្រៃព្រីងជើង ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងប៉ះពាល់ដល់ការធ្វើដំណើរ ខូចយានជំនិះប្រជាពលរដ្ឋ និងមានបញ្ហាប្រព័ន្ធលូហូរយឺត ទើបនៅព្រឹកថ្ងៃទី ៤ កញ្ញានេះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក ប៉ាង លីដា អភិបាលរងខណ្ឌ អមដំណើរ លោក ឯក ឃុនដឿន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យ និងបូមស្តារទឹកចេញពីលូ និងកាយកាកសំណល់ចេញ ដើម្បីសម្រួលចរន្តទឹកហូរបានលឿន នៅស្ពានអាកាសរង្វង់ចោមចៅ ផ្លូវជាតិលេខ ៤ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពីបូមស្តាររួច រហូតមកដល់ពេលនេះ នៅលើដងផ្លូវជាតិលេខ ៤ ពុំមានទឹកដក់ទៀតទេ៕
អត្ថបទ ៖ សុខា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


