Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការកងទ័ពកម្ពុជា អះអាងថា គ្មានការកាត់ប្រាក់ខែកងទ័ពជួរមុខឡើយ

បានផុស

នៅ

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចំណុះឱ្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា គ្មានការកាត់ប្រាក់ខែកងទ័ពនៅជួរមុខ ដូចការលើកឡើងរបស់បុគ្គលប្រឆាំងជ្រុលនិយមនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតមេបក្សប្រឆាំងកំពុងនៅក្រៅប្រទេស សម រង្ស៊ី និងបក្សពួក បានលើកឡើង និងផ្សព្វផ្សាយថា«រាជរដ្ឋាភិបាលកម្ពុជា បានគម្រាមកំហែង និងកាត់ប្រាក់ខែកងទ័ពជួរមុខ»។ ការផ្សាយនេះ ត្រូវបានអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បដិសេធទាំងស្រុង ហើយចាត់ទុកថា ជាការផ្សព្វផ្សាយព័ត៌មានមិនពិត។

ផ្ទុយពីការផ្សាយរបស់ជនប្រឆាំងខាងក្រៅ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលដឹកនាំ និងគ្រប់គ្រងដោយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់គោលរបប និងផ្គត់ផ្គង់បន្ថែមដល់កងទ័ពជួរមុខ ព្រមទាំងមានគោលរបបពិសេសចំពោះយោធិនពលី ពិការ ដើម្បីការពារជាតិមាតុភូមិថែមទៀតផង។

កងយោធពលខេមរភូមិន្ទបានថ្កោលទោសដាច់អហង្ការ ហើយថាការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់បុគ្គល សម រង្ស៊ី និងបក្សពួក គឺមានគោលបំណងបំបាក់ស្មារតីនិងប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ និងប្រជាជនខ្មែរ ដែលរងគ្រោះពីការរំលោភបំពានរបស់ប្រទេសជិតខាងទាំងកម្រោលមកលើបូរណទឹកដីរកម្ពុជា។

លិខិតបដិសេធរបស់កងយោធពលខេមរភូមិន្ទ បានចាត់ទុកបុគ្គល សម រង្សី និងបក្សពួក ថា បាននិងកំពុងលុបបំបាត់កិត្តិយសវីរៈយុទ្ធជន និងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ ខណៈរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាកងយោធពលខេមរភូមិន្ទ បាននិងកំពុងតស៊ូក្រាញននៀលប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងប្រជាជន។

ជាមួយនឹងការថ្កោលទោស កងយោធពលខេមរភូមិន្ទ ក៏បានស្នើសុំឱ្យអនុវត្តច្បាប់ដកសញ្ជាតិ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតចំពោះក្រុមប្រឆាំងជ្រុលនិយមខាងលើផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម