Connect with us

ព័ត៌មានជាតិ

អគ្គបញ្ជាការដ្ឋាន ថាបុគ្គល គឹម សុខ បំផ្លើសការពិត ក្បត់ជាតិ ប្រមាថ បំបាក់ស្មារតីកងទ័ព គ្រាដែលកម្ពុជារងការឈ្លានពាន

បានផុស

នៅ

អគ្គបញ្ជាការដ្ឋាន ថា បុគ្គល គឹម សុខ ដែលកំពុងជ្រកកោននៅបរទេស បានបន្តបង្កើតព័ត៌មានដែលគ្មានមូលដ្ឋានការពិត ក្បត់ជាតិ បំបាក់ស្មារតីប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី ក្នុងគ្រាដែលប្រទេសជាតិរងការឈ្លានពានពីប្រទេសជិតខាង។ អគ្គបញ្ជាការដ្ឋានចេញមកបដិសេដ និងចាត់ទុកបុគ្គល គឹម សុខ ថាជនក្បត់ជាតិដូច្នេះ បន្ទាប់ពីបុុ​គ្គលនេះ បានផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា “រាជរដ្ឋាភិបាលកម្ពុជាទុកចោលសពយុទ្ធជនសមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ហើយអាជ្ញាធរសម្លុតគ្រួសារយុទ្ធជន មិនឱ្យនិយាយសួររកយុទ្ធជនជាសមាជិកគ្រួសារទៀតផង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតចុះថ្ងៃទី២៥ ខែកញ្ញា អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតដោយបុគ្គល គឹម សុខ។

ប្រភពដដែលអះអាងថា  រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំគ្រប់គ្រងធ្វើបុណ្យសពតាមប្រពៃណី និងផ្តល់គោលរបបប្រកបដោយកិត្តិយសខ្ពស់បំផុត ចំពោះយោធិនពលីទាំងអស់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

កងយោធពលខេមរភូមិន្ទ បដិសេធទាំងស្រុង និងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់បុគ្គលបុគ្គល គឹម សុខ ជាទង្វើក្បត់ជាតិនិងមានគោលបំណងបំបាក់ស្មារតីប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិនិងប្រជាជនខ្មែរ ដែលកំពុងរងគ្រោះ ពីការរំលោភបំពានមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម