ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំរោង បើកកិច្ចប្រជុំផ្តោតលើខ្លឹមសារសំខាន់ៗ៤ចំណុច
រដ្ឋបាលស្រុកសំរោង បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ផ្តោតលើខ្លឹមសារសំខាន់ៗ ចំនួន ៤ ចំណុចធំៗ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងការអភិវឌ្ឍ រីកចំរើន របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោក កេត ម៉ៅ អភិបាលស្រុកសំរោង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងស្រុក លោកនាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកទាំង១៣ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកមេឃុំ ស្មៀន ជំនួយការដ្ឋបាលឃុំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១១ ផងដែរ ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំរោងនាពេលនេះ ផ្តោតលើខ្លឹមសារសំខាន់ៗ ចំនួន៤ចំណុចធំៗ ដូចខាងក្រោម៖ ១. ផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រចលេខ ៤៤ ស ស រ របស់រាជរដ្ឋាភិបាលស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ២. ពង្រឹងការគ្រប់គ្រងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ ៣. ការពង្រឹងវិធានការគ្រប់គ្រងជាក់ស្តែង និងពង្រឹងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ -១៩ ក្នុងមូលដ្ឋានស្រុកសំរោង។ ៤. បញ្ហាផ្សេងៗ ៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


