ព័ត៌មានជាតិ
រាជធានីភ្នំពេញ មានសិស្សជាប់បាក់ឌុបជាង ២ម៉ឺននាក់ ខណៈជាប់និទ្ទេស A សរុបជាង ១ពាន់នាក់
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២០ កញ្ញានេះថា ឆ្នាំនេះ នៅមណ្ឌលរាជធានីភ្នំពេញ មានបេក្ខជនប្រឡងជាប់បាក់ឌុបចំនួន ២១៣៨៦នាក់ (ស្រី ១១៣៩៥ នាក់) ស្មើនឹង៧៨.៥៥%ក្នុងនោះជាប់និទ្ឬេសA ជាង១ពាន់នាក់ មានការកើនឡើង បើធៀបនឹងឆ្នាំមុន ដែលមានបេក្ខជនជាប់ជាង ៧០%ប៉ុណ្ណោះ ។

លោកប្រធានមន្ទីរបានបន្តថា ប្រឡងបាក់ធឌុបសម័យប្រឡង ២៨សីហា ២០២៥ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២៧៨៨៤ នាក់ ចែកជា៣៥មណ្ឌល ត្រូវជា១១៣៥បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជន ១០៣៤០នាក់ ចែកជា ១៤មណ្ឌលស្មើនឹង៤១៨បន្ទប់ និងវិទ្យាសាស្ត្រសង្គមមានបេក្ខជន ១៧៨២៥នាក់ ចែកជា ២១មណ្ឌល ត្រូវជា៧១៧បន្ទប់ មានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡង២៥៧៣៩នាក់ ចែកជា៣២មណ្ឌល ត្រូវជា១០៣៧បន្ទប់ ក្នុងនោះមានបេក្ខជនអវត្តមាន៦៣០នាក់។

លោកបានបន្តទៀតថា ជាលទ្ធផលមានបេក្ខជនប្រឡងជាប់ចំនួន ២១៣៨៦នាក់ (ស្រី១១៣៩៥នាក់) ស្មើនឹង៧៨.៥៥% នៃមបេក្ខជនមកប្រឡងចំនួន២៧២២៥នាក់ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១០២៣នាក់ នាក់ ស្រី៥៥៦នាក់និទ្ទេស B ចំនួន ២៣២២ នាក់ និទ្ទេស C ចំនួន ៤៨៥៨ នាក់ និទ្ទេស Dចំនួន ៦៩០៤ នាក់ និងនិទ្ទេស E ចំនួន ៦២៧៩ នាក់។
តួលខនេះ បើធៀបទៅនឹងឆ្នាំមុនឃើញថាមានការកើនឡើង ខណៈឆ្នាំមុន មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២៥៧៣៩នាក់ ចែកជា ៣២មណ្ឌល ត្រូវជា ១០៣៧បន្ទប់។ ក្នុងនោះបេក្ខជនមកប្រឡងចំនួន ២៤ ៧២១ នាក់ (ស្រី ១២ ១៤៣ នាក់) និងមានបេក្ខជនប្រឡងជាប់ចំនួន ១៧ ៦១៩ នាក់ (ស្រី ៩៣០១ នាក់) ត្រូវជា ៧១,២៧% ។ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ៦៩០ នាក់ និទ្ទេស B ចំនួន ១ ៩៦៨ នាក់ និទ្ទេស C ចំនួន ៣ ៥៨៣ នាក់ និទ្ទេស D ចំនួន ៥ ៤៣៧ នាក់ និងនិទ្ទេស E ចំនួន ៥៩៤១ នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ការដែលមានបេក្ខជនប្រឡងជាប់ច្រើននិងមាននិទ្ទេស Aកើនឡើងជាងឆ្នាំមុនេះគឺដោយសារឆ្នាំនេះមន្ទីរបានឱ្យសាលារៀបចំប្រឡងសាក ធ្វើដូចប្រឡងថ្នាក់ជាតិដែរទាំងស្លឹកកិច្ចការប្រឡងទាំងពេលវេលានិងប្រធានវិញ្ញាសារួម ដោយបែបនេះហើយ សិស្សានុសិស្ស យ៉ាងហោចណាស់ បានយល់ដឹងពីរបៀបរបបប្រឡងថ្នាក់ជាតិ។ មិនតែប៉ុណ្ណោះ សូម្បីតែការកែវិញ្ញាសាសម្រាក់ការប្រឡងសាក ក៏រឹតបន្តឹងផងដែរ ដោយបែបនេះ អាចឱ្យសិស្សបានដឹងពីកម្សោយរបស់ខ្លួនក្នុងមុខវិជ្ជាណា ដើម្បីបំប៉នបន្ថែមដើម្បីទទួលបានលទ្ធផលល្អប្រសើរពេលប្រឡងជាក់ស្តែង។
លោកបន្តទៀតថា ឆ្នាំបន្តបន្ទាប់ទៀត នឹងមន្ទីរនឹងពង្រឹងការសាកល្បងប្រឡងបន្ថែមទៀត ដើម្បីឱ្យសិស្សទទួលបានលទ្ធផលកាន់តែប្រសើរជាងឆ្នាំនេះទៀត។

គួរបញ្ជាក់ថាឆ្នាំនេះមានបេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ ត្រូវជា ៨៤.៥៦ ភាគរយ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់, និទ្ទេស B ចំនួន ៩ ៩០១ នាក់, និទ្ទេស C ចំនួន ២៨ ៨០១ នាក់, និទ្ទេស D ចំនួន ៤៥ ៨៥៩ នាក់, និងនិទ្ទេស E ចំនួន ៣៤ ៩០៩ នាក់។
តួលេខនេះបើធៀបទៅនឹងឆ្នាំមុនឃើញថាមានការកើនឡើងខណៈឆ្នាំមុនមានបេក្ខជនប្រឡងជាប់ចំនួន ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ % នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់។ ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕ អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


