ព័ត៌មានជាតិ
មណ្ឌលគិរី! ជំនន់ទឹកភ្លៀងបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធ៦ឃុំ រងផលប៉ះពាល់ នៅស្រុកកោះញែក
ខេត្តមណ្ឌលគិរី៖ អភិបាលស្រុកកោះញែក លោក សី ទូច បានប្រាប់ “កម្ពុជាថ្មី” ថា ប៉ុន្មានថ្ងៃមកនេះភ្លៀងធ្លាក់ខ្លាំងបង្កទៅជាទឹកជំនន់ លិចផ្ទះសម្បែងរបស់ពលរដ្ឋ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ រំខានដល់ការធ្វើដំណើររបស់អ្នកស្រុក។ ទឹកជំនន់ទឹកភ្លៀង បានកើតឡើងកាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ខណៈអាជ្ញាធរពាក់ព័ន្ធសហការគ្នាជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ គិតត្រឹមថ្ងៃទី ២៤ កញ្ញានេះ ទឹកមិនទាន់ស្រកទៅវិញ ១០០% នោះទេ។

តំបន់ដែលរងផលប៉ះពាល់នោះរួមមាន ឃុំណងឃីលិក ទឹកជំនន់ធ្វើឱ្យលិចផ្លូវ ៤កន្លែងប្រហែល ១ ០៨០ម៉ែត្រ ឃុំអរបួនលើ លិចផ្លូវទូទាំងឃុំ និងផ្ទះពលរដ្ឋចំនួន ១៥៥ខ្នងផ្ទះ ស្មើនឹង១៨០គ្រួសារ ឃុំរយ៉ លិចផ្លូវ២ខ្សែប្រហែល៨០០ម៉ែត្រប៉ះពាល់ផ្ទះពលរដ្ឋ១០០ខ្នងផ្ទះ ឃុំសុខសាន្ត លិចផ្លូវទូទាំងឃុំសរុប ៣ ៥០០ម៉ែត្រ លិចសាលាបឋមសិក្សាមួយកន្លែង និងប៉ះពាល់ទំនប់អូរវល់នៅក្នុងភូមិស្រែធំ។ ចំណែកទំនប់អូរណំស្ថិតក្នុងភូមិក្លង់ឡែ ទឹកបានហូរច្រោះលើខ្នងទំនប់ទាំងស្រុងប្រវែង១៤០០ម៉ែត្រ។
ជំនន់ទឹកភ្លៀងនេះ ក៏បណ្តាលឱ្យឃុំស្រែហ៊ុយ លិចផ្លូវប្រវែង ៥ ៥០០ម៉ែត្រ និងឃុំស្រែសង្គម លិចវត្តអារាមមួយកន្លែង លិចសាលាបឋមសិក្សា លិចផ្លូវឃុំជាប់មាត់អូរច្បារ និងលិចផ្ទះប្រជាពលរដ្ឋចំនួន១៥ ខ្នងផ្ទះផងដែរ។

លោកអភិបាលស្រុកកោះញែក បានបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍ គ្រោះធម្មជាតិបង្កឡើងដោយជំនន់ទឹកភ្លៀងនោះ អាជ្ញាធរស្រុកបានសហការជាមួយ មន្រ្តីជំនាញកងកម្លាំងពាក់ព័ន្ធ បានជម្លៀសប្រជាពលរដ្ឋ ដឹកជញ្ជូនតាមមធ្យោបាយទូក រថយន្តកែច្នៃត្រាក់ទ័រ និងរថយន្តផ្សេងផៗទៀត ទៅទីទួលមានសុវត្ថិភាព ក៏ដូចជាសង្គ្រោះទ្រព្យសម្បត្តិផ្សេងជាច្រើនទៀត។


យ៉ាងណាមិញ ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ មិនបណ្ដាលឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតនោះឡើយ។ ជុំវិញរឿងនេះ លោកអភិបាលស្រុក មិនទាន់អាចវាយតម្លៃផលប៉ះពាល់ទ្រព្យសម្បត្តិពលរដ្ឋ ទាំង៦ឃុំ ស្ថិតក្នុងស្រុកកោះញែកបាននៅឡើយទេ ខណៈដែលទឹកជំនន់នាពេលបច្ចុប្បន្ននេះ មិនទាន់ស្រកថមថយទៅវិញ១០០% នៅឡើយនោះទេ។ លោកបញ្ជាក់ថា៖«បើសិនសភាពការណ៍ទឹកស្រកទាំងស្រុងនៅពេលណា រដ្ឋបាលស្រុកនឹងបញ្ជាក់ពីទំហំនៃផលប៉ះពាល់ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋទាំងអស់»៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


