Connect with us

ព័ត៌មានជាតិ

កសិករឃុំពាឯកក្រៅ​ពី​ធ្វើ​ស្រែ ​ក្លាយជាអាជីវករ​លក់ដូរដល់ទេសចរ​ទៅកម្សាន្ត​តំបន់​អាងភាស

បានផុស

នៅ

ធ្លាប់តែមានជីវភាពរស់នៅប្រចាំថ្ងៃតាមរយះការប្រកបរបរកសិកម្ម ពេលនេះប្រជាកសិកររស់នៅក្នុងឃុំពាឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ​បានក្លាយជាអាជីវករលក់ដូរស្ទើរគ្រប់គ្រួសារនៅតំបន់អាងភាស ខណះទីតាំងតំបន់នេះបានក្លាយជាកន្លែងកម្សាន្តថ្មីសម្រាប់​ស្រុកឯកភ្នំ និងពេញនិយមពីភ្ញៀវមកពីទីជិតឆ្ងាយ។

មិនត្រឹមតែនៅថ្ងៃចុងសប្តាហ៍នោះទេមានភ្ញៀវមកកម្សាន្តជារៀងរាល់ថ្ងៃតែម្តង ដែលជាប្រភពផ្តល់ប្រាក់ចំណូលដល់ប្រជាកសិករនៅទូទាំងឃុំពាមឯកនៃស្រុកឯកភ្នំ តាមរយះការលក់ដូរចំណីអាហារសម្រន់ផ្សេងៗ សម្រាប់បម្រើ​ដល់ភ្ញៀវទេសចរ។ នេះបើតាមមន្រ្តី​អាជ្ញាធរមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងអាងភាសនេះ ក្រោយអាជ្ញាធរបានស្តារបាតអាងគឺជាសមិទ្ធិផលថ្មីមួយទៀត សម្រាប់ផ្តល់ឲ្យមន្ទីរជំនាញបានរៀបចំជាប្រព័ន្ធធារាសាស្ត្រជួយដល់ការស្រោចស្រពលើដំណាំកសិកម្មរបស់ប្រជាកសិករនៅក្នុងស្រុកឯកភ្នំកាន់តែមានភាពទូលំទូលាយ។ ក្នុងនោះទីតាំងតំបន់នេះ ក៏បានក្លាយជាប្រភពប្រាក់ចំណូល របស់ប្រជាកសិកររស់នៅជិតទី តាំងអាងមួយនេះ បានយ៉ាងប្រសើជាងគ្រាកន្លងទៅផងដែរ។

លោក ដាវុធ ពលរដ្ឋ​មួយ​រូប​បាន​ប្រាប់​ថា “ខ្ញុំបានរស់នៅលើទំនប់អាង តាំងពីឆ្នាំ២០០៧ ដើម្បីប្រកបរបរធ្វើស្រែ និងផ្សែផ្សំធ្វើជានេសាទ ជាលក្ខណះគ្រួសារខ្លះផង ដើម្បីជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែក្រោយពីអាជ្ញាធរចុះឲ្យរុះរើដើម្បីរៀបចំអាង ហើយមកដល់ពេលនេះកូន និងប្រពន្ធខ្ញុំបានទៅលក់ដូរនៅទីនោះ រកកម្រៃបានប្រសើរជាង កាលពីក្រុមគ្រួសារខ្ញុំរស់នៅលើទំនប់ព្រោះមានភ្ញៀវមកលេងកម្សាន្តច្រើនក្នុងមួយថ្ងៃៗ”។

បើតាមអាជ្ញាធរស្រុកឯកភ្នំ អាងមួយនេះនៅមិនឆ្ងាយពីក្រុងបាត់ដំបងប៉ុន្មាននោះទេ។ ទំនប់អាងភាសមានទីតាំងស្ថិតនៅក្នុងភូមិគោកដូង ឃុំពាមឯក ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងបាត់ដំបង ដែលអាងមួយនេះ ស្ថិតជាប់ស្រុកចំនួន ២ គឺស្រុកឯកភ្នំ និងស្រុកថ្មគោល និងមានចម្ងាយពីស្រុកថ្មគោល ១៦ គីឡូម៉ែត្រ។

បឹងតាគម​ហៅ​ “អាងភាស” មានទំហំ ១០ ហិកតា ប៉ុន្តែស្ដារត្រឹម ៧ ហិកតា ជម្រៅ ៦ ម៉ែត្រ ដោយ ៣ ហិកតាទៀតត្រូវបានចាក់ដីសម្រាប់ធ្វើបរិវេណជុំវិញឲ្យបានស្អាត ដើម្បីដាំដើមឈើផ្សេងៗ ជាប្រយោជន៍សម្រាប់ភ្ញៀវមកកម្សាន្តសម្រាកកាយក្រោមម្លប់។

ក្រោយពីទីតាំងអាងមួយនេះ បានក្លាយជាកន្លែងកម្សាន្តដ៏ពេញនិយមក្នុងស្រុកឯកភ្នំ ក៏មានតំបន់គោលដៅបម្រើ​ដល់ផ្នែកវិស័យទេសចរណ៍យ៉ាងសម្បូរបែបផងដែរ ក្នុងនោះមានដូចជា តំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ ប្រាសាទបុរាណ វត្តបុរាណ រួមទាំងគោលដៅទេសចរណ៍ដ៏ទាក់ទាញជាច្រើនទៀតទាំងលើគោក និងលើផ្ទៃទឹកបឹងទន្លេសាប។

យ៉ាងណាមិញ មន្ត្រីទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានបញ្ជាក់ថា តំបន់ទេសចរណ៍អាងភាស គ្រប់គ្រងដោយមន្ទីរធនធានទឹកខេត្ត ដែលជាប្រភពធារាសាស្ត្រដ៏ធំមួយទៀត សម្រាប់បំរើដល់វិស័យកសិកម្ម។ ប៉ុន្តែសម្រាប់ការទៅកម្សាន្តរបស់ភ្ញៀវ គឺនៅលើអាជ្ញាធរក្នុងមូលដ្ឋានស្រុកជាអ្នកគ្រប់គ្រង ទាំងសណ្តាប់ធ្នាប់ ទាំងសុខសុវត្ថិភាពជៀសវាង​មានហានិភ័យណាមួយកើតឡើងដោយចៃដន្យឬជាយកថាហេតុ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម