នយោបាយ
លោកស្រី មូរ សុខហួរ ប្រកាសលើកពេលមកកាន់កម្ពុជា ខណៈថ្ងៃកំណត់ជិតចូលមកដល់
តាមគម្រោង ដែលបានគ្រោងទុកលោកស្រី មូរ សុខហួរ និងក្រុមអ្នកហែរហម ដែលជាអតីតមេដឹក នាំអតីតគណបក្សសង្គ្រោះជាតិ នឹងចេញដំណើរមកកាន់កម្ពុជានៅថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២១ខាងមុខ ប៉ុន្តែគម្រោងនេះបានផ្អាកទៅវិញ ដោយសំអាងថា ក្រុមហ៊ុនអាកាសចរណ៍បានផ្អាកដំណើរ ការ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅព្រឹកថ្ងៃទី០២ ខែមករា មុននេះ។

បើតាមសេចក្តីជូនព័ត៌មាននោះបញ្ជាក់ថា ក្នុងករណីយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលត្រូវចេញដំណើរពីសហរដ្ឋអាមេរិកនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ខាងមុខមិនមានការប្រែប្រួលនោះ លោកស្រី មូរ សុខហួរ និងប្រតិភូអមដំណើរ នឹងមកដល់ព្រលានយន្តហោះអន្តរ ជាតិភ្នំពេញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៣៥ នាទីល្ងាច តាមជើងហោះហើរលេខSQ500B ប៉ុន្តែការប្រកាសផ្អាកត្រឡប់មកកម្ពុជានេះ ត្រូវបានអ្នកនាំពាក្យអះអាងថា គម្រោងរបស់លោកស្រី មូរ សុខហួរ មិនខុសពីគម្រោងរបស់ប្រធានរបស់គាត់ លោក សម រង្ស៊ី នោះទេ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់យ៉ាងដូច្នេះថា “យាយហួរចូលមក ក្នុងស្រុកខ្មែរ នៅក្នុងអារម្មណ៍ដូចលោកប្រធានរបស់គាត់ នេះគឺជាវប្បធម៌ក្លាហានរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ? “។ បើតាមលោក សុខ ឥសាន នៅពេលនេះសមត្ថកិច្ចកម្ពុជាបង្កើនវិធានការណ៍ច្បាប់ចំពោះបញ្ហាជំងឺកូវីដ១៩ផង និងក្រុមជនល្មើសច្បាប់ផង ដើម្បីធានាការពារសន្តិភាព សន្តិសុខសង្គម និងសុខភាពប្រជាជនកម្ពុជា។
លោក សុខ ឥសាន ថា នៅពេលនេះជាពេលរីករាលដាលនៃជំងឺកូវីដ-១៩ អ្នកណាក៏ដោយឲ្យតែមកដល់ព្រំដែន នឹងត្រូវចាប់ទុកធ្វើចត្តាឡីស័កទាំងអស់ ដោយមិនលើកលែង មានរឿងអីផ្សេងទៀតសឹមគិតក្រោយ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


