នយោបាយ
តុលាការសម្រេចពិន័យប្រធានបក្សភ្លើងទៀន ចំនួន១០លានរៀល និងសងជំងឺចិត្ត៦០០០លានរៀល
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ដោយពិន័យប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ថវិកាចំនួន១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្ដឹងរដ្ឋប្បវេណីចំនួន៦ ០០០លានរៀល ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤។

បន្ទាប់ពីសាលក្រមបានប្រកាសរួចរាល់ លោក ជូង ជូងី ជាមេធាវីការពាការសិទ្ធិឱ្យលោក ទាវ វណ្ណុល បានថ្លែងនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មានថា ការសម្រេចនេះជារឿងអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក ព្រោះថា អ្វីៗដែលលោកទាវ វណ្ណុល និយាយជាការពិត និងជាការបញ្ចេញមតិ។
សូមបញ្ជាក់ថា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លេីងទៀន ត្រូវបានមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា ប្តឹងពីបទធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសប្រមុខរាជារដ្ឋាភិបាល និងរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់បទសម្ភាសន៍ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងផ្សាយបន្តដោយវិទ្យុបារាំង អន្តរជាតិ RFI ជាខេមរភាសា ក្នុងខណៈពេលដែលលោក ទាវ វណ្ណុល ទៅបំពេញបេសកកម្មការងារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

តាមរយៈការដកស្រង់សម្ដីរបស់សារព័ត៌មានទាំងពីរ លោក ទាវ វណ្ណុល បានអះអាងថា រាជរដ្ឋាភិបាល បានដាក់កាំមេរ៉ានៅមុខផ្ទះរបស់លោក ដេីម្បីឃ្លាំមេីលសកម្មភាព២៤ម៉ោង។ លោក បន្តថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹងលិទ្ធិប្រជាធិបតេយ្យ ដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។
តែយ៉ាងណា តាមប្រភពមួយចំនួន បានបញ្ជាក់ថា ពេលនេះលោក ទាវ វណ្ណុល មិនស្ថិតនៅក្នុងប្រទេសទេ៕
ដោយ៖ មករា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


