អាជីព
អាថ៌កំបាំង ៥ យ៉ាង ជួយឲ្យម៉ាកយីហោក្លាយជា “Franchise ” លក់ដាច់ខ្លាំង
ការរកឃើញជាច្រើនបានបង្ហាញថា អតិថិជននឹងទិញទំនិញពីយីហោដែលពួកគេធ្លាប់ស្គាល់។ យីហោទាំងនេះមានរូបភាពផ្សេងៗគ្នា ដូចជាសេវាកម្មល្អ ការលក់ពិសេស ផលិតផលធំទូលាយ ងាយស្រួល និងរហ័ស។ សេវាកម្ម ២៤ម៉ោង ទីតាំងល្អ។ល។

សូម្បីតែអាជីវកម្មដែលមាននៅក្នុងប្រព័ន្ធ Franchise ក៏ដោយ។ ប្រសិនបើសហគ្រិនកសាងម៉ាកយីហោឲ្យមានភាពជឿជាក់ វានឹងជួយធ្វើឲ្យអាជីវកម្មមានលក្ខណៈប្លែក និងពេញនិយមទាំងអតិថិជនដែលចាប់អារម្មណ៍ទិញសិទ្ធិផ្តាច់មុខ និងក្រុមអ្នកប្រើប្រាស់ រួមទាំងអ្នកទិញផលិតផលដោយផ្ទាល់។
កម្ពុជាថ្មីសូមណែនាំវិធីសាស្ត្រ និងបច្ចេកទេសបង្កើតយីហោ franchise សម្រាប់ផ្ដល់ឲ្យអតិថិជនគោលដៅ ដើម្បីឆាប់លក់ដាច់ដូចគេ៖
១ ដឹងពីអតិថិជនគោលដៅជាមុនសិន
ប្រសិនបើម្ចាស់ franchise ចង់បង្កើតរូបភាពនៃអាជីវកម្ម ចាំបាច់ត្រូវយល់ និងវិភាគពីអតិថិជនគោលដៅជាមុនសិន ។ និស្សិត បុគ្គលិក សាធារណជនទូទៅ អ្នកដែលចង់ទិញ franchise ជាដើម ម្ចាស់ franchise ប្រហែលជាយល់ថាពួកគេជាអត្តសញ្ញាណរបស់យីហោ។ ប៉ុន្តែតាមពិតទៅ ផ្នែកអតិថិជន និងទីផ្សារគោលដៅ វាកំណត់វិធីដែលយីហោ ផលិតផលឈានទៅរកពួកគេ។ បន្ទាប់ពីនោះ ទំនាក់ទំនងជាមួយក្រុមអតិថិជនទាំងនេះ អំពីតម្រូវការ និងដំណោះស្រាយរបស់ពួកគេ។
២ វិភាគ និងប្រៀបធៀបគូប្រជែង
យីហោផលិតផល ដែលធ្វើឲ្យមនុស្សចងចាំ ត្រូវតែខុសពីដៃគូប្រកួតប្រជែង។ បន្ទាប់ពីដឹងពីអថិជនគោលដៅជានរណាហើយ ត្រូវមើលថា តើអ្វីជាគុណសម្បត្តិនិងគុណវិបត្តិរបស់ដៃគូប្រកួតប្រជែងរបស់យើង។ ដោយមិនគិតពីទីតាំងបច្ចុប្បន្នរបស់គូប្រជែង គុណវិបត្តិនៃផលិតផលរបស់ដៃគូប្រកួតប្រជែង បណ្តាញទំនាក់ទំនងដៃគូប្រកួតប្រជែង អ្វីដែលអតិថិជនគិតពីផលិតផលរបស់ដៃគូប្រកួតប្រជែង។ល។ ការប្រៀបធៀបយីហោមួយចំនួន គួរតែធ្វើដើម្បីថ្លឹងថ្លៃងគិតថា យើងអាចឈរជើងជាមួយពួកគេបានអត់ ឬគ្រាន់តែមួយភ្លែតដូចអំពិលអំពែក។

៣ សិក្សាស្វែងយល់ពីផលិតផល ឬសេវាកម្មខ្លួនឯង ថាបានល្អឬនៅ
ក្នុងនាមជាអ្នកលក់ ឬបង្កើតប្រេនមួយៗឡើងមក មិនមែនងាយដូចបកចេកនោះទេ។ យើងត្រូវចាប់ផ្តើមសិក្សាស្វែងយល់ពីផលិតផលខ្លួនឯងដោយត្រូវដឹងថា សព្វថ្ងៃនេះផលិតផលយើងមានគុណភាពអត់ អ្នកលក់រួសរាយ ដោយមិនខ្វល់ពីការបើកទីតាំងណាក៏បាន ប៉ុន្តែត្រូវងាយស្រួលផ្លាស់ទី សងវិញលឿន វិនិយោគតិច ទំនិញមានតំលៃថោកសមរម្យ ងាយស្រួលទិញ រហ័សទាន់ចិត្ត ផលិតផលថ្មីរាល់ថ្ងៃ គ្រប់សេវាកម្ម និងបើក ២៤ម៉ោង ។ អ្នកណាក៏ចង់សិទ្ធផ្ដាច់មុខដែលបានទាំងព្រមនេះទៅដែរ ប្រសិនបើយើងមានដូចបានរៀបរាប់នេះហើយ គឺអាចឈរជើងបានហើយ។
៤ បង្កើតឡូហ្គោ និងសុភាសិតជារបស់ខ្លួន
បន្ទាប់ពីដឹងថា អតិថិជន និងទីផ្សារចង់បានអ្វីហើយ តើអ្វីជាភាពខុសគ្នារវាងគូប្រជែង ផលិតផល និងសេវាកម្ម? បន្ទាប់អ្នកត្រូវចាប់ផ្តើមស្វះស្វែងយល់ពីយីហោនិងផលិតផលដែលមានក្នុងដៃស្រាប់ ទាំងរូបសញ្ញា និងពាក្យសំដី គឺជារូបភាពមួយ និងប្រយោគពីរ ដើម្បីពិពណ៌នាអំពីទីតាំងរបស់យីហោទាំងមូល។ ការរចនារូបសញ្ញា តម្រូវឲ្យមានការបញ្ចូលគ្នានៃរូបរាង ទីកន្លែង និងទំហំ ពណ៌ និងវិធីនៃការប្រើប្រាស់ពណ៌ អក្សរ និងវិធីបោះពុម្ពរូបភាពឲ្យបានល្អជាគូប្រជែង។ ភាពជាខ្លួនឯង នឹងនាំផលិតផលអ្នកទៅដល់ដៃអថិជនពិតៗ។
៥ បង្កើតបណ្ដាញទំនាក់ទំនងយីហោនៃផលិតផល
ការបង្កើតបណ្តាញទំនាក់ទំនងអត្តសញ្ញាណ និងម៉ាកយីហោ វាជួយឲ្យអតិថិជនមានអារម្មណ៍ថា ពួកគេអាចប្រាស្រ័យទាក់ទងគ្នា និងកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនរបស់យើង។ មិនថាវាជាការរចនានាមប័ណ្ណ ក៏ដូចជាបណ្តាញទំនាក់ទំនងដូចជាគ្រប់បណ្តាញទីផ្សារ គេហទំព័រ និងសម្ភារៈបោះពុម្ពគ្រប់ប្រភេទ ផលិតផល និងការវេចខ្ចប់ផលិតផល។

ឧទាហរណ៍ សិទ្ធិផ្ដាច់មុខ mcdonald’s មិនថាអ្នកទៅភោជនីយដ្ឋានណាទេ អ្នកអាចញ៉ាំអាហារបានដោយមិនចាំបាច់ស្វែងរកម្ចាស់ដើម។ រសជាតិដូចគ្នា វាមានប្រព័ន្ធសេវាដូចគ្នា និងដំណើរការនៅគ្រប់សាខាជុំវិញពិភពលោក។
ការបង្កើតម៉ាក់យីហោមួយៗ គឺងាយបំផុត តែអ្វីដែលពិបាកគឺរក្សាអថិជនឲ្យនៅនឹងធឹងជាមួយយើង និងអាចឈរជើងបានរាប់ឆ្នាំនៅកន្លែងនោះ។ ចង់លក់ឆាប់ដាច់ ចង់ល្បីបានយូរ ចង់ឲ្យផលិតផលដល់ដៃអថិជន លុះត្រាតែយើងត្រូវតែស្វែងរក និងកំណត់អតិថិជនសក្តានុពល។ ធ្វើឲ្យមានភាពខុសគ្នា ហើយក៏ស្វែងរកឆានែលដើម្បីទំនាក់ទំនងទៅកាន់ក្រុមអតិថិជន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មេរៀនជីវិតចាំបាច់បំផុត ដែលសហគ្រិនត្រូវតែរៀនដាច់ខាត
ចុចអាន៖គ្រប់គ្រងអាជីវកម្មបែប Micromanagement មុន -ក្រោយ នឹងដួលរលំឆាប់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ