Connect with us

ព័ត៌មានជាតិ

អ្នក​ចុះឈ្មោះលើថ្នាលឌីជីថលនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួន​ ៣៣ ៨០៤  គិតត្រឹមថ្ងៃទី១៧ ខែមីនា

បានផុស

នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានឱ្យដឹងថា គិតត្រឹមថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលសំណើចុះឈ្មោះចំនួន ៣៣ ៨០៤ ដោយក្នុងនោះមានកម្មករ-និយោជិតចំនួន ១ ៨៥៥,  សហគ្រាសធុនមីក្រូចំនួន ១ ១៦៩, និងបុគ្គលស្វ័យនិយោជន៍ចំនួន ៣០ ៧៨០ នាក់ ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហែម វណ្ណឌី រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឡើងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តសៀមរាបកាលពីថ្ងៃទី១៩ ខែមីនាបានលើកឡើងអំពី អត្ថប្រយោជន៍សំខាន់ៗនៃការចុះឈ្មោះដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបាន រួមមានវិញ្ញាបនបត្របញ្ជាក់អត្តសញ្ញាណ ការអភិវឌ្ឍជំនាញ អត្ថប្រយោជន៍សន្តិសុខសង្គម លទ្ធភាញទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ សេវាគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋក្រីក្រ ការមិនជាប់កាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។

លោកថា៖«ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ដើម្បីជំរុញការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែម ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម»។​

លោក ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដែលជាខេត្តធំជាងគេទី៤ របស់កម្ពុជា មានប្រជាជនជាង ១,២ លាននាក់។ 

​​លោកក៏បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តសៀមរាប ស្វែងយល់អំពីអត្ថប្រយោជន៍ និងចុះឈ្មោះចូលរួមឱ្យបានច្រើន ដើម្បីរាជរដ្ឋាភិបាលអាចកសាងមូលដ្ឋានទិន្នន័យសម្រាប់ផ្តល់ការគាំទ្រ និងអន្តរាគមន៍បានចំគោលដៅ។

បើយោងតាម MISTI ​សម្រាប់ខេត្តសៀមរាបស្ថិតនៅលេខរៀងទី៧ ដែលមានការស្នើសុំចុះឈ្មោះចំនួន ១ ៤៦៦​សំណើ ហើយយុទ្ធនាការនេះគឺដើម្បីពន្លឿនការចុះឈ្មោះក្នុងខេត្តសៀមរាបឱ្យបានកាន់តែច្រើន។

ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ SME, និង ធនាគារ ARDB ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ ម៉ោង មុន

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអាយុជាង ៣០ ឆ្នាំ ម្នាក់ សង្ស័យត្រូវគេដឹកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ដោយសភាពនៅមានដង្ហើម

KPT+១៤ ម៉ោង មុន

តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ

សន្តិសុខសង្គម១២ ម៉ោង មុន

ព័ត៌មានបឋម ៖ នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

គូស្នេហ៍ចិន​ ប្រឹងជម្នះ​ឧបសគ្គ​គ្រួសារ​ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម