ព័ត៌មានជាតិ
ក្រុមហ៊ុន និងសហគ្រាសថ្មីជិត១ម៉ឺនបានចុះបញ្ជីបើកដំណើការអាជីវកម្មនៅក្នុងកម្ពុជាក្នុងរយៈពេល១១ខែឆ្នាំនេះ
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម(MoC) បានធ្វើការចុះបញ្ជីពាណិជ្ជកម្មសម្រេចបានចំនួន ៩ ៥៣០ក្រុមហ៊ុន/សហគ្រាសក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣មានចំនួន ១១ ៥០៦ ថយចុះចំនួនជាង១៧% ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ (MoC)។

យោងតាមរបាយការណ៍ដដែល សម្រាប់ចំនួនការចុះបញ្ជីពាណិជ្ជកម្មទាំងនោះរួមមាន ក្រុមហ៊ុនមូលធនចំនួន ៤ ៧២៥ កើនឡើង៨% ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះជិត១៧% សហគ្រាសឯកបុគ្គលចំនួន ៤ ៧៥០ ថយចុះ ៣២,៧៧% និងក្រុមហ៊ុនសហកម្មសិទ្ធិចំនួន១។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា វត្តមាននៃការការបើកដំណើការក្រុមហ៊ុនថ្មីក្នុងឆ្នាំ២០២៤នេះ បានឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់បណ្តាធុរជនជាតិ និងអន្តរជាតិមកលើប្រទេសកម្ពុជា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងតំបន់ហាក់ពុំទាន់មានភាពល្អប្រសើរក្នុងឆ្នាំ២០២៤នេះក្តី។
អ្នកឧកញ៉ាបានមានប្រសាសន៍ថា៖«ជាការពិតណាស់ ក្នុងរយៈពេលជិត១ឆ្នាំមកនេះ យើងសង្កេតឃើញថារដ្ឋាភិបាលបានខិតខំបង្ករនូវបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែល្អប្រសើរជាមួយការដាក់ឱ្យដំណើការជាបន្តបន្ទាប់នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីជួយសម្រួលដល់ការដាក់ពាក្យស្នើសុំនានា ជាពិសេសជួយកាត់បន្ថយពេលវេលា និងចំណាយមិនចាំបាច់នានាជាដើម»។

«បើទោះបីជាចំនួននេះមានការធ្លាក់ចុះបន្តិចធៀបទៅឆ្នាំមុន ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា កម្ពុជានៅតែជាទិសដៅនៃការធ្វើធុរកិច្ច និងវិនិយោគ ដោយសារតែប្រទេសយើងបានទទួលនូវការអនុគ្រោះពន្ធនានាតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី»។
ជាមួយគ្នានេះដែរ ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មមានចំណួន ១ ២៨៤ ក្រុមហ៊ុន/សហគ្រាស ដែលក្នុងនោះ មាន ក្រុមហ៊ុនមូលធនចំនួន ១ ០៦២ កើនឡើង២៧% ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៣១ កើនឡើងជាង២៩% និងសហគ្រាសឯកបុគ្គលចំនួន ១៩១ កើនឡើង ៧៨,៥០% ។
បើយោងតាមរបាយការណ៍ដដែល សម្រាប់ការស្នើសុំបម្រុងទុកនាមករណ៍មានចំនួន ៦ ៥៣២ កើនឡើងជាង១០% ពន្យារការបម្រុងទុកនាមករណ៍ក្រុមហ៊ុនមូលធនមានចំនួន ១៥៧ ថយចុះជាង១៤% ការបម្រុងទុកនាមករណ៍សហគ្រាសឯកបុគ្គលមានចំនួន ៥ ៣២១ ថយចុះ៣៣% និងការពន្យាការបម្រុងទុកនាមករណ៍សហគ្រាសឯកបុគ្គលមានចំនួន ៨៩ ថយចុះជិត៤៨%។

កាលពីពេលថ្មីៗនេះ ធនាគារពិភពលោក បានធ្វើការវាយតម្លៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបាន៥,៣ ភាគរយនៅឆ្នាំ ២០២៤ ដោយកើនឡើងពីអត្រា៥ ភាគរយកាលពីឆ្នាំ ២០២៣ ដោយសារតែការងើបឡើងវិញនៃវិស័យទេសចរណ៍ កសិកម្ម និងការនាំចេញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


