Connect with us

អាជីព

គ្រប់គ្រងអាជីវកម្មបែប Micromanagement មុន -ក្រោយ នឹងដួលរលំឆាប់

បានផុស

នៅ

សេដ្ឋី JeffBezos ម្ចាស់ក្រុមហ៊ុនអាម៉ាហ្សូន អះអាងថា ក្នុងការគ្រប់គ្រងអាជីវកម្មតាមរបៀប ការធ្វើមីក្រូគ្រប់គ្រង គឺការឃ្លាំមើល ត្រួតពិនិត្យ និងបញ្ជាដល់អ្នកក្រោមបង្គាប់ មិនឲ្យរៀនសម្រេចចិត្តជា​ Micromanagement និងជាទូទៅ ត្រូវបានគេចាត់ទុកថា បរិយាកាស​ការងារ​ អវិជ្ជមាន។

សេដ្ឋី JeffBazos
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយប្រាប់ Telegraph ថា កង្វះសេរីភាពនៅកន្លែងធ្វើការបែបនេះ​​ មិនថាយើងមានក្រុមហ៊ុន​ល្អ​ប៉ុណ្ណា ជោគជ័យ​យ៉ាងណា ​វានឹង​ដួល ប្រសិន​យើង​ប្រកាន់ចិត្តមិន​ទុកចិត្តគ្នា​ និងមិនមាន​មនុស្ស​ដែលធ្វើការឯករាជ្យបាន​។
Bezos គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាពហុយក្សារបស់ពិភពលោកគឺ Amazon ។ ដោយមានទ្រព្យសម្បត្តិសុទ្ធជាង ២០០ ពាន់លានដុល្លារ គិតត្រឹមខែ មេសា ឆ្នាំ ២០២១នេះ គាត់គឺជាអ្នកមានបំផុតនៅលើពិភពលោកដដែល យោងទៅតាម Forbes និង Billionaires Index របស់ Bloomberg ។

គាត់ក៏បានទទួលងារថា ជា​អ្នកដឹកនាំ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំជាងគេទី ២ របស់លោកផ្អែកលើទំហំ​ប្រាក់ចំណូល ។ សេដ្ឋី Bezos បានលើកឡើងថា មាន​ទម្រង់ពីរ នៃ​ការ​ប្រព្រឹត្តិមិនត្រឹមត្រូវ​ទៅកាន់បុគ្គលិក​ ដែលធ្វើឲ្យក្រុមហ៊ុនដួល គឺ ទីមួយ ការគ្រប់គ្រងបែប Micromanaging និងទីពីរ​ ការ​ ជួលមនុស្សខុស Wrong Employee។

លោកថា ការស្វែងរកមនុស្សដែលត្រឹមត្រូវតាមតួនាទី គឺជាសិល្បៈដែល​ត្រូវមានលក្ខខ័ណ្ឌជាក់លាក់ មានប្រពន្ធ័គ្រប់គ្រងធនធានមនុស្សល្អ មានការជ្រើសរើសល្អ និងរក្សា​និយោជិក​ដែលមាន​គុណ​តម្លៃល្អ។

​លោក​ថា ទោះបីជា​ទូករបស់យើង​​លំបាក​ចែវប៉ុណ្ណា​ យើង​នៅតែទៅមុខ​បានដោយសារមាន​មនុស្សដែលជាធនធានល្អ។អាម៉ាហ្សូន ដែលមាន​បុគ្គលិកសរុបជិត ៧ សែននាក់ហើយ។

​លោក Jeff bazos ថា មេដឹកនាំដែលចូលចិត្ត​ត្រួតត្រា Micromanaging មកតែពីពួកគេ​ជា​ ប្រភេទថៅកែ ​ឬអ្នក មើលការខុសត្រូវ​ខ្សោយ​ភាពជាអ្នកដឹកនាំ ហើយ​រើស​យកវិធីសាស្រ្តគ្រប់គ្រងមិនឲ្យមានជម្លោះ​សោះ ចំណែក​បើថាបាន ជោគជ័យ​ខ្លួនយក​ និងបរាជ័យរុញទៅកូនចៅ។

លោកថា កុំចង់បង្កើតឥរិយាបថធ្វើការជាដរាប មិនសម្រាក មិនលេងសើច និងការបន្តឹង​​ហួសហេតុ ព្រោះជាមួយការគ្រប់គ្រង​របៀបនេះ លោកថា និយោជិកមិនអាចមាន​ស្ទីលខុសគ្នាបន្ថែម​ទេ ​ព្រោះគ្មានពេលគិត ឬមិនចង់គិតមិនចង់​សម្រេចចិត្តអ្វីទំាង​អស់។

នេះ​ជាការ​គ្រប់គ្រងពីលើចុះក្រោម ដែលមាន​រង្វាស់ផែនការ​សរុបនិងមាន​ការអនុវត្តរួម​ ដែល​បង្កើតឲ្យមាន​ភាពធុញទ្រាន់ ដោយសារ​ត្រូវ​ធ្វើតាមបញ្ជា​ងងឹតងងុល ​មិនឃើញគោលដៅ​និងមិនមាន​កម្លាំងចិត្ត​ ។

គួរំលឹកថា សេវាកម្មដឹកជញ្ជូនគឺ​ Amazon Prime បច្ចុប្បន្ននេះ​បានទទួលបានអតិថិជនជាង ១០០ លាននាក់នៅទូទាំងពិភពលោក។

កាលពីខែសីហាឆ្នាំមុន Bezos បានក្លាយជាមនុស្សដំបូងគេក្នុងប្រវត្ដិសាស្ដ្រមនុស្សជាតិ ដែលប្រមូលបានទ្រព្យសម្បត្តិជាង ២០០ ពាន់លានដុល្លារអាមេរិក នេះបើយោងតាម ​​Forbes ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានកើតឡើងទោះជាកូវីដ១៩ បានបណ្តាលឲ្យមាន​ការក្ស័យធនជាច្រើន តែ​តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងក្នុងចំណោម​អ្នកជ្រោមសេដ្ឋកិច្ចអាមេរិក។

កិច្ចព្រមព្រៀងរបស់ Bezos ក្នុងការប្រគល់ភាគហ៊ុន ២៥ ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ទៅឲ្យអតីតភរិយារបស់គាត់គឺលោក MacKenzie Scott ក្នុងការលែងលះកាលពីឆ្នាំមុន​ នៅទីបំផុតមិនបានបន្ថយល្បឿននៃការកើនឡើងនៃទ្រព្យសម្បត្តិរបស់គាត់ទេ៕

អត្ថបទ៖​ ប៊ុនណារ៉ាក់

ចុចអាន៖ផ្លូវការ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos លាឈប់ពីតំណែង CEO

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម