អាជីព
កសិករដាំត្រឡាចនៅបន្ទាយមានជ័យបានទិន្នផលច្រើន តែតម្លៃធ្លាក់ចុះពាក់កណ្ដាលប្រៀបធៀបឆ្នាំមុន
កសិការដាំដំណាំត្រឡាចបានឱ្យដឹងថា ទិន្នផលដំណាំត្រឡាចឆ្នាំនេះមានការកើនឡើងច្រើន ប៉ុន្តែតម្លៃធ្លាក់ចុះជាងពាក់កណ្ដាលមកនៅត្រឹមតែ ៨០០ រៀល ខណៈតម្លៃលក់ធម្មតាថ្លៃ ២ ០០០ រៀល ក្នុងមួយគីឡូ។

លោក ឡៅ តុលា អាយុ ២៧ឆ្នាំ ជាកសិករដាំត្រឡាចរស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា គ្រួសាររបស់លោកបានប្រកបរបរដាំបន្លែតាំងពីជីតាលើផ្ទៃដីជាងមួយហិកតាដោយធ្វើការដាំផ្លាស់ប្តូរដំណាំមួយរដូវទៅមួយរដូវលើការដាំបន្លែនេះស្ថិតនៅជើងភ្នំកងវ៉ាដោយដាំដំណាំបន្លែផ្សេងៗជាប់ជាប្រចាំតាមរដូវរួមមានខ្ទឹមបារាំង ពោត ល្ពៅ ប៉េងបោះត្រប់ជាដើម ដោយចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣នេះ ក្រោយពីបានដាំដំណាំត្រឡាចបាននឹងកំពុងឱ្យផលដែលមានផលច្រើនដូចដែលកំពុងបេះលក់នេះ។
កសិកររូបនេះបានរៀបរាប់ឱ្យដឹងទៀតថា ផ្លែត្រឡាចឆ្នាំនេះទទួលបានទិន្នផលច្រើនជាទីគាប់ចិត្ត តែតម្លៃបានថ្លៃរហូត ៨០០រៀលក្នុងមួយគីឡូ ដែលតម្លៃនេះធ្វើឱ្យកសិករកាត់ថ្លៃចំណាយបានសល់តិចតួចមិនសមនឹងការខិតដាំដុះមើលថែ។ទោះបីជាតម្លៃផ្លាក់ចុះយ៉ាងណាក៍ដោយពួកគាត់នៅតែបន្តដាំព្រោះវាជាមុខរបរទៅហើយ និងម្យ៉ាងទៀតបានដំណាំផ្សេងៗជួយទប់គ្នា។

ចំពោះតម្លៃវិញមិនថាតែផ្លែត្រឡាច ឬក៍បន្លែផ្សេងទេឱ្យតែដល់ពេលប្រមូលផលដឹងតែចុះថោក ការលក់បានពេលប្រមូលផលមានតិចណាស់។ លុះត្រាដំណាំមានបញ្ហាទទួលបានផលតិច ឬបន្លែពីប្រទេសជិតខាងមិនសូវនាំចូលទើបបានតំលៃថ្លៃ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានអះអាងថា៖ រដូវនេះជារដូវរំហើយហេតុដូច្នេះប្រជាកសិករគាត់ដាំបន្លែបង្ការបានផលច្រើនមុខសម្រាប់ខេត្តបន្ទាយមានជ័យឆ្នាំនេះតម្លៃបន្លែខ្លះធ្លាក់ចុះ ដូចជាត្រទ្បាចពេលខ្លះកសិករគាត់ដាំច្រើន អ្នកបរិភោគតិច អ្នកទិញក៏តិចអញ្ចឹងការលក់ដូរតម្លៃវាធ្លាក់ចុះទៅតាមនឹងដែរ បន្តែរដូចជាបន្លែខ្លះលក់បានតម្លៃខ្ពស់ជាងដោយអ្នកបរិភោគនិយមហូបចុកច្រើន។

ចំពោះស្រុកដែលមានការដាំដំណាំបន្លែច្រើននៅរដូវនេះ គឺដូចជានៅតំបន់ភ្នំកងវ៉ាក្រុងសិរីសោភ័ណស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ មានស្រុកជាច្រើនទៀតក្នុងខេត្តបន្ទាយមានជ័យយើងនេះ ដែលនៅជិតទីផ្សារតាមស្រុកនីមួយៗ៕

អត្ថបទ៖ អ ពៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


