Connect with us

សន្តិសុខសង្គម

ករណីលិចទូកនៅសង្កាត់កោះដាច់ កម្លាំងអាជ្ញាធររុករកឃើញសព២ នាក់ទៀតជាមនុស្សស្រី

បានផុស

នៅ

គិតត្រឹមរសៀលម៉ោងជាង២ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងអាជ្ញធរចម្រុះបានរុករកឃើញសព ២នាក់បន្ថែមទៀតក្នុងករណីលិចទូកនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ។ នេះបើតាមការបញ្ជាក់ពីលោក ជួន ឧត្តម នាយប៉ុស្តិ៍នរគបាលរដ្ឋបាលកោះដាច់ សពដែលរកឃើញនេះជាស្រី្ត ម្នាក់មានវ័យចំណាស់មា្នក់ និង ម្នាក់ទៀតវ័យក្មេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ មានករណីលិចទូកស្មាច់កណ្ដាលទន្លេ ក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ មានជនរងគ្រោះក្មេងចាស់ ប្រុសស្រីសរុប១៤នាក់ រួមទាំងអ្នកបើកទូក។ ក្នុងនោះមាន៦នាក់ត្រូវបានជួយសង្គ្រោះ សរុបអ្នកស្លាប់កើនដល់៥នាក់ ខណៈ៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ចំពោះមូលហេតុ ដោយសង្ស័យដឹកធ្ងន់ខ្លាំងពេក ព្រោះទូកស្មាច់មានសភាពតូចក៏បណ្ដាលឲ្យលិចទូកតែម្ដង។

បច្ចប្បន្នកម្លាំងអាជ្ញាធរកំពុងបន្តរុករក អ្នកដែលបាត់ខ្លួន៣នាក់ទៀត ចំពោះអត្តសញ្ញាណ​សពនៅមិនទាន់អាចបញ្ចាក់បាននៅឡើយនោះទេ៕ ដោយ ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម