សន្តិសុខសង្គម
អាជ្ញាធរខណ្ឌកំបូល កំពុងស្ថាបនាផ្លូវបេតុងឆ្អឹងដែក ប្រវែងជាង៨០០ម៉ែត្រក្នុងសង្កាត់កន្ទោក
ដោយអនុវត្តតាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បានស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ងាយស្រួលជាងមុន។

ជាក់ស្តែងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរខណ្ឌកំបូល ដឹកនាំដោយលោក ទ្រី ណារ៉េត អភិបាលរងខណ្ឌទទួលការងារសាធារណៈការ បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងអាជ្ញាធរសង្កាត់ ចុះពិនិត្យជាក់ស្តែងលើគម្រោងជួសជុល និងស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ នៅខាងក្រោយបុរីសែនមនោរម្យ រហូតដល់ភូមិកន្ទោកត្បូង ស្ថិតនៅភូមិកន្ទោកជើង និងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន និងមានតម្រូវការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងចាំបាច់។

លោក ទ្រី ណារ៉េត បានបញ្ជាក់ថា គម្រោងផ្លូវនេះមានប្រវែងសរុប ៨១៤ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ ដែលត្រូវបានសាងសង់ឡើងដោយគោលបំណងធ្វើឲ្យប្រសើរឡើងនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយការលំបាកក្នុងរដូវវស្សា និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញប្រចាំថ្ងៃ។

លោកបានបន្តថា គម្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែកនេះ គឺជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌកំបូល ដែលបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

អាជ្ញាធរខណ្ឌបានបញ្ជាក់ថា ការចុះពិនិត្យនេះមានគោលបំណងធានាឲ្យគម្រោងអនុវត្តតាមស្តង់ដារបច្ចេកទេស និងកាលវិភាគដែលបានកំណត់ ដើម្បីឲ្យគម្រោងបញ្ចប់បានដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


