សន្តិសុខសង្គម
កម្លាំងអគ្គស្នងការនិងគណៈបញ្ជាការឯកភាពខេត្ត បង្ក្រាបទីតាំងលាក់ខ្លួនរបស់ជនជាតិវៀតណាមជាង១០០នាក់ បម្រុងធ្វើសកម្មភាពOnline Scam នៅក្រុងប៉ោយប៉ែត
កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងទីតាំងសង្ស័យ លបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅអគារមួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរកឃើញជនជាតិវៀតណាមជាង១០០នាក់។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។


លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីកម្លាំងនគរបាលខេត្តដឹកនាំ លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ និងកម្លាំងអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច បានរកឃើញវៀតណាម សរុបចំនួន១០១នាក់ (ស្រី៣៨នាក់)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសួរនាំបន្ដ ដើម្បីចាត់ការតាមនីតិវិធី។



សូមបញ្ជាក់ថា នៅព្រឹកថ្ងៃនេះកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ក៏បានចុះបង្ក្រាបមួយករណីដែរនៅចំណុចអគារកម្ពស់៥ជាន់ មាន៤៦បន្ទប់ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរកឃើញជនជាតិថៃចំនួន៣៤នាក់ ក្នុងនោះមានស្រី១៧នាក់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


