ព័ត៌មានជាតិ
ពលរដ្ឋសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះវិធានការបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការបណ្តេញជនបរទេសស្នាក់នៅខុសច្បាប់
ពលរដ្ឋ គាំទ្រពេញទំហឹងលើគោលជំហរមុតមាំរបស់ សម្តេចប្រមុខថ្នាក់ដឹកនាំនៃកម្ពុជា ក៏ដូចជាកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងបង្កើនល្បឿនក្នុងការបោសសម្អាតឧក្រិដ្ឋឆបោកអនឡាញនេះ ចេញពីប្រទេសកម្ពុជា។

ប្រទេសកម្ពុជាមានសេដ្ឋកិច្ចរីកចំរើនទៅបាន មិនពឹងផ្អែកទៅលើបទល្មើសនោះទេ គឺប្រទេសកម្ពុជា មានកន្លែងទេសចរណ៍ រមណីយដ្ឋាន ប្រវត្តិសាស្ត្រ វប្បធម៌ ជាច្រើន សម្រាប់ភ្ញៀវបរទេសមក វិនិយោគក្នុងប្រទេសកម្ពុជា។ការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាន់តែមានលទ្ធផលវិជ្ជមានខ្ពស់ ខណៈឧក្រិដ្ឋជនបរទេសរ៉ាប់ពាន់នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនចេញជាបន្តបន្ទាប់ ទៅកាន់ប្រទេសដើមពួកគេវិញ។


ក្នុងពេលថ្មីៗនេះ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី បានសហកាជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជាធ្វើការ បណ្តេញជនជាតិចិនសរុបចំនួន ៤៧៩នាក់ ស្រី១៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ ពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ៣០៦នាក់ ស្រី០៧នាក់ ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចំណែកចំនួន ១៧៣នាក់ ស្រី០៩នាក់ទៀត ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។


គួរបញ្ជាក់ថា ៖ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានកម្រិតទោសទណ្ឌធ្ងន់ តាមស្ថានទម្ងន់ នៃបទល្មើសដែលឧក្រិដ្ឋជនបានប្រឹព្រឹត្តិ ដោយមានការផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ក្នុងទំហំច្រើន។
ក្នុងនោះដែរ អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ឬអស់មួយជីវិត កាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយបណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ ឬច្រើន៕អត្ថបទ ៖ សុភា



-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


