Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌទួលគោក បញ្ជូនជនសង្ស័យម្នាក់ទៅកាន់តុលាការ ករណីលួចបើកទ្វារឡានយកកាបូបលុយនៅផ្សារនាគមាស

បានផុស

នៅ

អធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនជនសង្ស័យម្នាក់ទៅកាន់តុលាការ ក្រោយប្រព្រឹត្តបទល្មើស បើកទ្វាររថយន្តរបស់ជនជាតិចិន លួចយកកាបូបលុយនៅម្ដុំផ្សារនាគមាស ខណៈពេលជនរគ្រោះចុះពីរថយន្តទៅទិញផ្លែឈើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២ រសៀល ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបណ្តយផ្លូវលេខ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ជាតិ  វាសនា ហៅ អាហ្គេន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

តាមការបញ្ជាក់ពីនគរបាលខណ្ឌទួលគោក បានអោយដឹងថា កម្លាំងជំនាញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីបើកទ្វាររថយន្តលួចយកកាបូបលុយជនជាតិចិន) កាលពីវេលាម៉ោងប្រហែល០៩ និង០៣នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះលេខ៤២២A ផ្លូវលេខ២៤៥ ក្រុមទី៣២ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពដ៏ដែលបានបន្តថា លុះមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២រសៀល នគរបាលជំនាញ ស្រាវជ្រាវរកឃើញទីតងជនសង្ស័យសង្ងំលាក់ខ្លួន រហូតឈានដល់ការឃាត់ នៅចំណុចបណ្តយផ្លូវលេខ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕ អត្ថបទ៖រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម