សន្តិសុខសង្គម
តុលាការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក K01 ដាក់ពន្ធនាគារព្រៃ ស ក្រោមបទចោទប្រកាន់ ហិង្សាដោយចេតនា
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ឃឿន សុឡា ហៅ K01 ដាក់ពន្ធនាគារ ម១ (ពន្ធនាគារព្រៃ ស) ក្រោមបទចោទប្រកាន់ ហិង្សាដោយចេតនា តាមបញ្ញត្តិមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។

យោងតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។

លោក ឃឿន សុឡា ហៅ K01 ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីរូបលោកចូលខ្លួនបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ចក្រោយពីមានការចែករំលែកវីដេអូលើបណ្ដាញសង្គមពីសកម្មភាពប្រើអំពើហិង្សាលើយុវជនម្នាក់នៅកន្លែងរបស់ខ្លួនដែលម្ដាយជនរងគ្រោះយកមកផ្ញើឲ្យធ្វើការជាមួយ។

ការប្រើអំពើហិង្សាលើយុវជនរងគ្រោះនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ដោយសារយុវជនរងគ្រោះមិនស្តាប់បង្គាប់ខ្លួនឲ្យលុតជង្គង់សុំទោសម្តាយដែលរឹងរុសមិនស្តាប់បង្គាប់ម្តាយ។ ក្រោយមានការបែកធ្លាយវីដេអូសកម្មភាពហិង្សាលើយុវជនរងគ្រោះ មហាជនជាច្រើនបានបញ្ចេញមតិរិះគន់លោក K01 ចំពោះទង្វើហិង្សានេះ។
តាមរយៈសារសំឡេងបែកធ្លាយ យុវជនដែលត្រូវឪពុកម្ដាយយកទៅផ្ញើ ស្នាក់នៅដើម្បីឲ្យលោក ឃឿន សុខឡា ហៅ K01ជួយបណ្ដុះបណ្ដាល ត្រូវបង់ប្រាក់ឲ្យលោកចំនួន១ពាន់ដុល្លារ និងបង់ប្រចាំខែចំនួន២០ម៉ឺនរៀលសម្រាប់ថ្លៃអាហារ៣ពេល។ តែទោះយ៉ាងណា ករណីនេះមិនមានប្រភពណាមួយបញ្ជាក់ឲ្យច្បាស់លាស់នោះទេ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


