សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិចិនជាង២០នាក់ ពាក់ព័ន្ធបទល្មើលជួញដូរផ្លូវភេទ
កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសណ្ឋាគារមួយកន្លែង ដែលមានស្លាកយីហោជាអក្សរចិន ដែលប្រែខ្មែរមកថា « ឈូងសមុទ្រក្រអូប » ស្ថិតតាមបណ្តោយផ្លូវលេខ១៧២ កែងនឹងផ្លូវ៥១ ( បាស្ទ័រ ) ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ពាក់ព័ន្ធនឹងការលួចបង្កប់សេវាផ្លូវភេទ និងជួញដូរផ្លូវភេទ ។

ប្រតិបត្តិការរបស់កម្លាំងកងរាជអាវុធហត្ថខាងលើនេះ បានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២១ និង០០នាទីយប់ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២១ ធ្វើឡើងដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការដឹកនាំកម្លាំងចុះផ្ទាល់ ពីលោកឧត្តសេនីយ៍ មេបញ្ជាការរង ទទួលជំនាញផងដែរ ។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានអោយដឹងថា ការចុះបង្ក្រាប គឺធ្វើឡើងដោយពាក់ព័ន្ធនឹងបទល្មើសរកស៊ីផ្លូវភេទ ហើយនៅពេលដែលកម្លាំងសមត្ថកិច្ចចុះដល់ទីតាំងខាងលើឃើញថា ពិតជាមានប្រាកដមែន បន្ទាប់ពីសមត្ថកិច្ច បានបើកការស្រាវជ្រាវកន្លងមក ។ ប្រភពដដែលបន្តថា ក្នុងនោះដែរកម្លាំងជំនាញ ក៏បានរកឃើញមានថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួន ដែលក្រុមជនសង្ស័យ បានធ្វើសកម្មភាពប្រើប្រាស់ ។

រង្វង់ប្រតិបត្តិការជាង៣ម៉ោង កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់មនុស្សប្រុសស្រីជាជនជាតិចិន សរុបជាង២០នាក់ នឹង បានដកហូតបានវត្ថុតាងមួយចំនួនធំផងដែរ ពាក់ព័ន្ធនឹងបទល្មើសរកស៊ី និងជួញដូរផ្លូវភេទ ក៏ដូចជាគ្រឿងញៀនផងដែរ ។ យ៉ាងណាមិញ ក្រោយការឃាត់ខ្លួន ជនសង្ស័យជាង២០នាក់ ត្រូវបានបញ្ចូនឡើងរថយន្ត ដឹកយកទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនាំ នឹងចាត់ការទៅតាមនីតិវិធីច្បាប់ នៅពេលក្រោយផងដែរ ៕
អត្ថបទ៖ លីហេង





-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


