Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌ ជួយសង្គ្រោះស្ត្រីជនជាតិ​ចិន​៣នាក់ ពីឧក្រិដ្ឋជនចាប់ជំរិតទារប្រាក់

បានផុស

នៅ

កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានប្រតិបត្តិការជួយសង្គ្រោះស្ត្រីរងគ្រោះជាជនជាតិចិនចំនួន៣នាក់ ពីក្រុមឧក្រិដ្ឋជនចាប់ជំរិតទារប្រាក់ ២លានយ័ន្ដជាជនជាតិមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការជួយសង្គ្រោះនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញទទួលបានពាក្យបណ្តឹងរបស់ឈ្មោះ Liu Weihua ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ដោយក្មួយស្រីរបស់ឈ្មោះ Huang Xiyi ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពបង្ខាំង និងជំរិតទារប្រាក់ចំនួន ២លានយ័ន្ត។

ក្នុងប្រតិបត្តិការ កម្លាំងជំនាញ បានរំដោះជួយសង្គ្រោះស្ត្រីរងគ្រោះឈ្មោះ HUANG XIYI ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិ។ ឈ្មោះ XU YUE ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន។ និងឈ្មោះ DIAN JIE ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន នៅចំណុចភូមិភៀនសារ ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះ កម្លាំងជំនាញក៏បានឃាត់ខ្លួនបានជនសង្ស័យជាជនជាតិមីយ៉ាន់ម៉ាចំនួន០២នាក់ឈ្មោះ AR SAN ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ AI NI ភេទប្រុស អាយុ២០ឆ្នាំ។

តាមការបញ្ជាក់ពីកម្លាំងជំនាញ ក្រោយប្រតិបត្តិការ ទាំងជនសង្ស័យ និងជនរងគ្រោះត្រូវបានបញ្ជូនមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងបន្តនិតិវិធីច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម