Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចស្រុកព្រៃឈរ ស្ទាក់ចាប់ជនជាតិ​ចិន​៦នាក់ចេញពីភ្នំពេញ ទៅស្ទឹងត្រែង ដោយគ្មានឯកសារត្រឹមត្រូវ

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃឈរ នៃរដ្ឋបាលខេត្តកំពង់ចាម បានស្ទាក់ចាប់រថយន្ដម៉ាក ហាយឡែនឌ័រ មួយគ្រឿងដឹកជនជាតិចិន៦នាក់ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តស្ទឹងត្រែង ដោយគ្មានឯកសារត្រឹមត្រូវ។ ជនជាតិទាំង៦នាក់នេះ ត្រូវបានឃាត់ខ្លួននៅចំណុចខាងមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ក្នុងប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យរបស់ណៈបញ្ជាការឯកភាពស្រុក កាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃឈរ បានឲ្យដឹងថា ក្នុងអំឡុងពេលប្រតិបត្តិការត្រួតពិនិត្យ នៅវេលាម៉ោង ៩និង៤៥នាទី យប់ថ្ងៃទី០៦ ខែឧសភា សមត្ថកិច្ចបានប្រទះឃើញរថយន្តតាក់ស៊ី១គ្រឿងម៉ាក ហាយឡឹនឌរ័ ពណ៌ស មានដឹកជនបរទេសជាជនជាតិចិនចំនួន៦នាក់ ទើបកម្លាំងហៅសួរនាំ។ តាមការបញ្ជាក់ពីអ្នកបើកបររថយន្ដបានឲ្យដឹងថា ខ្លួនបានដឹកជនជាតិចិនទាំងនេះ ចេញពីរាជធានីភ្នំពេញ បំណងឆ្ពោះទៅអូរពងមាន់ ខេត្តស្ទឹងត្រែង។

លោក ខេង ម៉េងឈុន បន្ថែមថា តាមការត្រួតពិនិត្យរបស់សមត្ថកិច្ច ជនជាតិចិនទាំង៦នាក់នេះមិនឯកសារជាប់ខ្លួននោះទេ និងបានរកឃើញសម្ភារៈមួយចំនួនដូចជា កាតាបស្ពាយចំនួន ០៧ ,ទូសព្ទ័សរុបចំនួន ១០៩គ្រឿង ,កំព្យូទ័រយួរដៃចំនួន១គ្រឿង និងផ្លាស់ចំនួន៥។

ក្រោយពីត្រួតពិនិត្យ និងសួរនាំ ជនបរទេសទាំង៦នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីអនុវត្តទៅតាមនិតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម