Connect with us

សន្តិសុខសង្គម

បង្ក្រាបក្រុមជួញដូរគ្រឿងញៀនប្រដាប់អាវុធ រឹបអូសគ្រឿងញៀនជិត៦៥គីឡូក្រាម និងអាវុធវែងខ្លី៣ដើម

បានផុស

នៅ

កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១១) រួមសហការណ៍ជាមួយកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវជ្រាវចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនប្រដាប់ដោយអាវុធ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រឹបអូសគ្រឿងញៀនបានជិត៦៥គីឡូ និងអាវុធ៣ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ បានធ្វើឡើងកាលវេលាម៉ោង១៣និង១០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា លោក វរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងងលោកវរ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ ក១១ និងមានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបនៅគោលដៅចំនួន២ នៅចំណុចស្ថានីយ៍ប្រេងឥន្ទន:តេឡា ផ្លូវបេតុង ស្ថិតក្នុងភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បានជនសង្ស័យ០១នាក់ឈ្មោះ ទិន ទី រថយន្ត១គ្រឿង និងសារធាតុញៀនប្រមាណជាង៦០គីឡូ។ គោលដៅទី២ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងែ ខែ ឆ្នាំដដែល​បានទៅ​ឃាត់រថយន្ត០២គ្រឿង ជនសង្ស័យ០៣នាក់ និងអាវុធ០៣ដើម( វែង១ដើម ខ្លី២ដើម ) នៅចំណុចបុរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៤នាក់ ១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ(មានដីកាចាប់ខ្លួន)មានគ្រឿងញៀនជាង៦០គីឡូ ដែលចាប់បាន។ ២-ឈ្មោះ ដាវ ឌីឌឹន(DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ។ ៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ។ ៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ។

សមត្ថកិច្ចបានដកហូតវត្ថុតាង មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៤២គីឡូនិង៧៥៩.៨៤ក្រាម ។ ហេរ៉ូអ៊ីន(HEROIN)ទម្ងន់សុទ្ធ២១គីឡូ និង១២០ក្រាម ។ សរុបសារធាតុញៀនប្រមាណ៦៣គីឡូ និង៨៧៩.៨៤ក្រាម។ អាវុធAK ១ដើម និងអាវុធខ្លី២ដើម រថយន្ត៣គ្រឿង។

ក្រោយឃាត់ខ្លួន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម