សន្តិសុខសង្គម
ហួសចិត្ត ! ដូចខ្វះអីលួច ទៅលួចកាត់ទ្វារចេតិយ ក្នុងវត្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល នគរបាលក្បាលកោះ ធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេ ធ្វើសកម្មភាព លួចគាត់ទ្វាររូត ចេតិយមួយកន្លែង ស្ថិតក្នុងវត្តកៀនស្វាយក្នុង ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ១៧ និង៣០នាទីល្ងាចថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ ។

ជនសង្ស័យមាន ឈ្មោះ ឆៃ គឹមសេង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មាន អោយដឹងថា មុនឈានដល់ការឃាត់ខ្លួន ដំបូងឡើយ ជនសង្ស័យខាងលើ និងបក្សពួកម្នាក់ទៀត ( រត់គេចខ្លួន ) បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ឈាមជ្រូក មានសណ្តោងរ៉ឺម៉ក ចូលទៅវត្តកៀនស្វាយក្នុង រួចក៏នាំគ្នាធ្វើសកម្មភាព យកកន្ត្រៃដែកធំមួយ ធ្វើសកម្មភាព គាស់ និងកាត់ទ្វាររ៉ូតចេតិយមួយនៅក្នុងវត្ត បំណងលួចយកទ្វាររ៉ូតនោះ ។ ស្របពេល កំពុងធ្វើសកម្មភាព នោះ ក៏ត្រូវបានពលរដ្ឋប្រទះឃើញ នឹងរាយការណ៍ ទៅ សមត្ថិកិច្ច អោយចុះអន្តរាគមន៍ ។

ភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ ដល់ទីតាំងខាងលើ នឹងធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ខណៈម្នាក់ទៀត បានព្យាយាមរត់គេចដោយថ្មើរជើងបាត់ស្រមោលសូន្យ។

ក្នុងការឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ដែកទ្វាររូត០២ផ្ទាំង, កន្ត្រៃកាត់ដែក០១, កូនកាំបិត០១ ,ដែកគាស់០១ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំកសាងសំណុំរឿង បញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ នៅពេលក្រោយ ៕
ដោយ ៖ លី ហេង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


