Connect with us

សន្តិសុខសង្គម

លួចមើលគេងូតទឹកក្នុងបន្ទប់ ឆ្លងចរន្ដភ្លើងឆក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

បានផុស

នៅ

សមត្ថកិច្ចបានឲ្យដឹងថា កម្មករលាងរថយន្តម្នាក់បានឡើងលើបន្ទប់ទឹកលួចមើលគេងូតទឹកបណ្តាលឲ្យឆក់ខ្សែភ្លើងស្លាប់ ពេលបញ្ជូនជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង០០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្រោយសណ្ឋាគារអង្គរអេរ៉ា ទីកន្លែងលាងរថយន្ដយីហោ P.S CAR WASH(ភី.អេស មជ្ឍមណ្ឌលថែទំា និងសំអាតរថយន្ត) ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបន្តឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ទុយ តាន ភេទប្រុស អាយុ១៧ឆ្នាំ​ មុខរបរកម្មករលាងរថយន្ដ​នៅចំណុចកើត​​ហេតុខាង​លើ។​​​

សមត្ថកិច្ចបន្ថែមថា យោងតាមការបំភ្លឺមិត្តរួមការងាររបស់សាកសពបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុ មេឃភ្លៀងពេញ០១ថ្ងៃ គ្មានភ្ញៀវចូលមកលាងឡានទេ លុះល្ងាចឡើងម៉ោងប្រហែល១៧និង០០នាទី ឈ្មោះ ទុយ តាន(សាកសព)​បានប្រលែងគ្នាលេងជា​មួយ​ឈ្មោះ ផល ភា បានមួយសន្ទុះឈ្មោះ ផល ភា ក៏ចូលងូតទឹកក្នុងបន្ទប់ទឹក ដោយឡែកឈ្មោះ ទុយ តាន ដែលជាមនុស្សចូលចិត្តលេង​ច្រើនចេះតែបន្តលេងដោយយកកាទឹកដងទឹកពីចានដែកនៅខាងក្រៅជះដាក់ឈ្មោះ ផល ភា​ ដែលកំពុងងូតទឹកនៅខាងក្នុងបន្ទប់​ជាច្រើន​សារ ​លេងជះទឹកមិនអស់ចិត្ត ឈ្មោះ ទុយ តាន បានឡើងតាមជញ្ជំាងបន្ទប់ទឹក(ទ្វារមុខ) លូនក្បាលនិងដងខ្លួនចូលទៅក្នុងបន្ទប់ទឹក​ក្នុងគោលបំណងមើលឈ្មោះ ផល ភា ងូតទឹក ក៏ប៉ះនឹងអំពូលភ្លើងនៅក្នុងបន្ទប់ទឹកធ្លាក់មកក្រោម​សល់តែជើងអំពូលទើប​បណ្ដាល​ឲ្យ​ឆក់ភ្លាមៗ។ សាកសពមិនបានស្លាប់នៅកន្លែងកើតហេតុទេ គឺស្លាប់ពេល​យកទៅដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។​

សមត្ថកិច្ចបញ្ជាក់ទៀតថា តាមការសន្និដ្ឋានយោងតាមការបំភ្លឺពីមិត្តរួមការងារ និងការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និង​ផ្អែកតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សាកសពស្លាប់ដោយសារឆក់ខ្សែភ្លើង។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យសាកសពរួច​ក៏បានប្រគល់​ជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម