Connect with us

សន្តិសុខសង្គម

ដាច់ជណ្ដើរយន្ដក្នុងការដ្ឋានអគារកម្ពស់២០ជាន់ស្លាប់និងរបួស៥នាក់

បានផុស

នៅ

មនុស្សប្រុសស្រីចំនួន៥នាក់បានធ្លាក់ពីលើសំណង់អគារមួយកន្លែងមានកម្ពស់ប្រមាណ២០ជាន់ នៅទល់មុខកាស៊ីណូ យ៉ាព័រ ក្នុងភូមិសាស្ត្រសង្កាត់លេខ៣ ក្រុង/ព្រះសីហនុខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះថ្នាក់ធ្លាក់ពីលើសំណង់អគារនេះបានកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា នៅកន្លែងកើតហេតុមានជនរងគ្រោះចំនួន៣នាក់បានស្លាប់ និង២នាក់ទៀតដែលរងរបួសធ្ងន់ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរេពេទ្យ។

ជនរងគ្រោះទាំង៥នាក់នេះ ពួកគាត់ជាកម្មករ និងជាងសំណង់នៅក្នុងការដ្ឋាននេះ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះបានដាច់ជណ្តើរយន្តនៅជាន់ទី១៤ ហើយធ្លាក់មកដីបណ្តាលឲ្យស្លាប់ និងរបួសដេកដួលពេញកន្លែងកើតហេតុ។ ភ្លាមៗនេះ​ ជនរងគ្រោះមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម