សន្តិសុខសង្គម
អាជ្ញាធររាជធានី ចុះផ្អាកការដ្ឋានសាងសង់អគារកម្ពស់៧ជាន់មួយកន្លែង ក្រោយសាងសង់គ្មានច្បាប់អនុញ្ញាត
អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញ និងមន្ត្ត្រីជំនាញ ចុះពិននិត្យ និងផ្អាកការសាងសង់របស់ការដ្ឋានសាងសង់អគារកម្ពស់៧ជាន់មួយកន្លែង ដែលសាងសង់គ្មានច្បាប់អនុញ្ញាត និងតម្រូវឲ្យកម្មករចេញពីការដ្ឋានទាំងអស់ដើម្បីអនុវត្តនីតិវិធីច្បាប់។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលដឹកនាំមន្ត្រីចុះពិនិត្យទីតាំងផ្ទាល់បានបញ្ជាក់ថា អគារនេះមានកម្ពស់៧ជាន់ ជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ុយ អ៊ាងហេង បានសាងសង់ដោយគ្មានច្បាប់អនុញ្ញាត គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ស្ថិតតាមបណ្តោយ ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ក្រោយចុះត្រួតពិនិត្យលោក បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ ត្រូវផ្អាកការដ្ឋានសាងសង់ជាបន្ទាន់ ហើយកម្មករត្រូវចាកចេញពីការដ្ឋានជាបន្ទាន់។ លោក ឃ្លាំង ហួត ក៏បានណែនាំឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ត្រូវពិនិត្យលិខិតអនុញ្ញាតសាងសង់ និងលក្ខណៈបច្ចេកទេសសាងសង់ឲ្យបានត្រឹមត្រូវ (គ្រឹះគ្រឿងបង្គំសំណង់)។

បើតាមអាជ្ញាធរខណ្ឌដូនពេញ សំណង់ដែលកំពុងសាងសង់នេះ គឺអាជ្ញាធរខណ្ឌ-រាជធានី ធ្លាប់បានចុះហាមឃាត់ជាច្រើនលើកច្រើនសារមកហើយ ហើយក៏បានណែនាំឲ្យទៅធ្វើច្បាប់សាងសង់ផងដែរ។

ក្នុងនាមអាជ្ញាធរ លោក ឃ្លាំង ហួត បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ពិសេសក្នុងខណ្ឌដូនពេញ មុននឹងមានការសាង់សង់សំណង់អ្វីមួយ ត្រូវទៅសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ និងពីផ្នែកជំនាញឲ្យបានត្រឹមត្រូវជាមុនសិន ជៀសវាងការខាតបង់ និងការលំបាកដល់ខ្លួននៅថ្ងៃក្រោយ ដែលកើតឡើងដោយសារតែគ្មានច្បាប់ទំលាប់នេះ៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


