សន្តិសុខសង្គម
អាជ្ញាធរខណ្ឌឬស្សីកែវ ចុះណែនាំការដ្ឋានសំណង់មួយកន្លែងឲ្យចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងអនាម័យ
កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ការិយាល័យសាធារណៈការខណ្ឌឬស្សីកែវ និងអាជ្ញាធរសង្កាត់គីឡូម៉ែត្រលេខ៦ បានចុះពិនិត្យ និងណែនាំដល់ការដ្ឋានសាងសង់មួយកន្លែងឲ្យចូលរួមអនុវត្តបានត្រឹមត្រូវ និងការថែរក្សាសណ្ដាប់ធ្នាប់អនាម័យ បរិស្ថាន ទាំងនៅក្នុងការដ្ឋាន និងនៅខាងក្រៅ។

លោក គន់ សោភា ប្រធានការិយាល័យសាធារណការខណ្ឌរខណ្ឌឬស្សីកែវ បានប្រាប់ កម្ពុជាថ្មី ថា ដោយទទួលបាន ការណែនាំពីសំណាក់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានចាត់ឲ្យរូបលោកដឹកនាំក្រុមការងារខណ្ឌ និងអាជ្ញាធរសង្កាត់គីឡូម៉ែត្រលេខ៦ ចុះណែនាំដល់ការរដ្ឋានសំណង់មួយកន្លែងអោយអនុវត្ត បទដ្ឋានអនាម័យ បរិស្ថានត្រឹមត្រូវ ខណៈការរដ្ឋានខាងលើនេះបានកាយអាចម៍ដីដឹកចេញក្រៅធ្វើឲ្យហូរប្រឡាក់មកលើផ្លូវសាធារណៈធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ លើដងផ្លូវ។

លោកបានបន្ថែមថា ជាមួយគ្នានោះ ក្រុមការងារបានណែនាំ និងតម្រូវអ្នកទទួលម៉ៅការសំណង់ខាងលើនេះ ប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់សាធារណៈ ត្រូវបាញ់ទឹកលាងកង់រថយន្តរាល់ពេលចេញ និងចូលការដ្នាន។

បន្ទាប់ពីចុះណែនាំការរដ្ឋានរួច រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អាជីវករស្ថិតនៅ ផ្សារគីឡូម៉ែត្រលេខ៦ ដែលដាក់តាំងលក់របស់របរលក់ដូរឲ្យមានរបៀបរាបរយ កុំរំលោភលើចិញ្វើមផ្លូវ ទុកផ្លូវអោយមធ្យោបាយធ្វើដំណើរ និងទុកផ្លូវថ្មើរជើងសម្រាប់ប្រជាជលរដ្ឋមកទិញម្ហូបអាហារ សម្ភារៈ ផ្សេងៗ។ ជាមួយគ្នានោះ ក្រុមការងារក៏បានដាក់រថយន្តមកបូបស្តារ ប្រព័ន្ធលូដែលកកស្ទះនៅចំណុចផ្សារគីឡូម៉ែត្រលេខ៦ ផងដែរ៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


