ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារជំនាញចុះពិនិត្យការដ្ឋានស្ថានីយ៍ប្រេងឥន្ធនៈ តេលា សាងសង់រំលោភបំពានលើដីចំណីផ្លូវ
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរក្រុង ចុះពិនិត្យដោយផ្ទាល់នូវទីតាំងការដ្ឋាន សាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ តេលា (TELA) មួយកន្លែង ដែលស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ បន្ទាប់ពីមានការរកឃើញថា ការសាងសង់នេះបានរំលោភបំពានលើដីចំណីផ្លូវសាធារណៈ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

ក្នុងការចុះពិនិត្យនេះ លោកអភិបាលខេត្តបានពិនិត្យឃើញថា សំណង់មួយចំនួន នៃស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ពិតជាបានសាងសង់លយមកលើដីចំណីផ្លូវ ដែលបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍ និងសោភណភាពក្រុងពិតប្រាកដមែន។ លោក ខូយ រីដា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា រដ្ឋបាលខេត្តលើកទឹកចិត្តរាល់ការវិនិយោគ និងការរកស៊ីទទួលទានក្នុងខេត្ត ប៉ុន្តែរាល់ការសាងសង់ទាំងអស់ ត្រូវតែគោរពតាមច្បាប់ភូមិបាល និងច្បាប់សំណង់ជាដាច់ខាត។ យើងមិនអាចបណ្តោយឱ្យបុគ្គលណាម្នាក់ ឬ ក្រុមហ៊ុនណាមួយ មកសាងសង់រំលោភលើទ្រព្យសម្បត្តិរដ្ឋ ឬដីចំណីផ្លូវ ដែលជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនោះឡើយ។


លោកបានបន្ថែមទៀតថា ការអនុវត្តច្បាប់ ម្ចាស់ការដ្ឋានត្រូវតែសហការជាមួយអាជ្ញាធរ ដើម្បីរុះរើផ្នែកដែលរំលោភបំពានចេញជាបន្ទាន់។ ប្រសិនបើមិនមានការកែសម្រួលតាមការណែនាំទេ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាល និងផ្អាកការសាងសង់ជាបណ្តោះអាសន្ន។ លោកបានដាស់តឿន សូមឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ត្រូវតាមដានឱ្យបានដិតដល់ ចៀសវាងការសាងសង់ខុសបច្ចេកទេស ឬរំលោភច្បាប់មុននឹងឈានដល់ការបង្ក្រាប។


ជាមួយគ្នាផងដែរ លោកអភិបាលខេត្ត បានបង្គាប់ឱ្យក្រុមការងារបច្ចេកទេស ធ្វើការវាស់វែងសារជាថ្មី និងកំណត់ព្រំឱ្យបានច្បាស់លាស់ ដើម្បីឱ្យម្ចាស់ការដ្ឋានធ្វើការកែសម្រួលសំណង់របស់ខ្លួនឱ្យស្របតាមប្លង់ប្រព័ន្ធផ្លូវថ្នល់។ ចំពោះម្ចាស់ការដ្ឋានក៏បានទទួលស្គាល់កំហុសខ្វះខាត និងសន្យាអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែករក្សាសណ្តាប់ធ្នាប់ក្នុងក្រុងពោធិ៍សាត់យើងទាំងអស់គ្នា៕





-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


