Connect with us

សន្តិសុខសង្គម

ឃុំ​ចំនួន​៥ ក្នុងចំណោម​ឃុំ​ទាំង​៧​ របស់​ស្រុក​អង្គរជុំ កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​

បានផុស

នៅ

សៀម​រា​ប ៖ នៅ​ល្ងាច​ក្នុង​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២២​នេះ​ លោក លុក ផុស អភិបាលស្រុក​អង្គរជុំ បាន​ប្រាប់​កម្ពុ​ជាថ្មី​យើង​ឲ្យ​ដឹងថា ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​២០​មកដល់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ និង​មួយផ្នែក​ទៀត​ទទួល​ទឹកជំនន់​មកពី​ភូមិសាស្ត្រ​ស្រុក​វ៉ារិន​ផង​នោះ បណ្តាលឱ្យ​កើតមាន​ទឹកជំនន់​នៅ​ភូមិសាស្ត្រ​ក្នុង​ឃុំ​ចំនួន​៥ ក្នុងចំណោម​ឃុំ​ទាំង​៧​របស់​ស្រុក​អង្គរជុំ រួមមាន ៖ ឃុំ​ស្រែ​ខ្វាវ , ឃុំ​ចារ​ឈូក , ឃុំ​នគរ​ភាស , ឃុំ​តា​សោម និង ឃុំ​គោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលស្រុក​បន្ត​ថា ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ឃុំ​ទាំង​៥​នោះ​រួមមាន ៖ ១. ឃុំ ស្រែ​ខ្វាវ​ទឹក​ហូរ​រំលង​ផ្លូវ​សរុប​ចំនួន ០៥ ខ្សែ មាន​ប្រវែង​សរុប ៥,៦០០ ម៉ែត្រ , ២ ឃុំ​ចារ​ឈូក ទឹក​លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​សរុប​នៅ​ភូមិ ចំនួន ០៥ ស្មើនឹង​២២៥​គ្រួសារ ទឹក​ហូរ​រំលង​ផ្លូវ​សរុប​ចំនួន ០៩ ខ្សែ មាន​ប្រវែង​សរុប ១៣.៨៥០​ម៉ែត្រ ដាច់​ផ្លូវ​សរុប ២ កន្លែង ប្រវែង ៥០​ម៉ែត្រ ទឹក​ហូរ​ច្រោះ​ផ្ទះ​ធ្ងន់ធ្ងរ​ខ្លាំង ១​ខ្នង ទឹក​លិច​ទីធ្លា​សាលារៀន​ចំនួន ៣​សាលា ទឹក​លិច​ទីធ្លា​វត្ត​ចំនួន ១​វត្ត និង ទឹក​លិច​ទីធ្លា​មន្ទីរ​ពេទ្យ​បង្អែក , ៣.​ឃុំ​នគរ​ភាស ទឹក​លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន ០៨ ភូមិ​ស្មើនឹង ៩៨ គ្រួសារ ទឹក​ហូរ​រំលង​ផ្លូវ​ចំនួន ០៤​ខ្សែ ប្រវែង ១.៥៩៥ ម៉ែត្រ ដាច់​ផ្លូវ​១​កន្លែង ប្រវែង ១៥ ម៉ែត្រ ទឹក​ហូរ​ច្រោះ​ផ្លូវ​១​កន្លែង​ទឹក​លិច​ទីធ្លា​សាលារៀន​ចំនួន​១​សាលា ទឹក​លិច​ទីធ្លា​មណ្ឌល​សុខភាព​នគរ​ភាស​១​កន្លែង និង ទឹក​លិច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាលន​គរ​ភាស ១​កន្លែង , ៤.​ឃុំ​តា​សោម ទឹក​លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន​១២ ភូមិ ស្មើនឹង ១៨៧ គ្រួសារ ទឹក​ហូរ​រំលង​ផ្លូវ​ចំនួន ១៨​ខ្សែ មាន​ប្រវែង​សរុប ៨.៩១០​ម៉ែត្រ និង ទឹក​លិច​ទីធ្លា​សាលារៀន​ចំនួន ៥​សាលា និង ៥.​ឃុំ​គោល ទឹក​លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន ៧​ភូមិ ស្មើនឹង ១០២ គ្រួសារ ទឹក​ហូរ​រំលង​ផ្លូវ​សរុប​ចំនួន​០៨ ខ្សែ មាន​ប្រវែង​សរុប​៥.៩២០ ម៉ែត្រ ទឹក​ហូរ​ដាច់​ផ្លូវ​សរុប ៦​កន្លែង មាន​ប្រវែង​សរុប ១៨៥ ម៉ែត្រ ទឹក​ហូរ​ច្រោះ​លូ ៦​កន្លែង ទឹក​លិច​ទីធ្លា​សាលា​ម​ត្តេ​យ្យ​សហគមន៍​ភូមិ​អំពិល​ធ្នង់​ចំនួន​០១​សាលា ទឹក​លិច​ទីធ្លា​វត្ត​ប្រាសាទ​គោលរ​ង្ស៉ី និង ទឹក​លិច​ទីធ្លា​មណ្ឌល​សុខភាព គោល​១​កន្លែង។

លោក​អភិបាលស្រុក​អង្គរជុំ បន្ត​ថា នៅក្នុង​អំឡុងពេល​នៃ​ការកើតមាន​គ្រោះទឹកជំនន់​នេះ នៅ​មិនទាន់មាន​ប៉ះពាល់​ដល់​អាយុ​ជី​វិប្រជា​ពលរដ្ឋ និង​សត្វ ឡើយ ខណៈ​បច្ចុប្បន្ននេះ អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង កងកម្លាំង​មាន​សមត្ថកិច្ច កំពុង​សហការគ្នា​យ៉ា​ជិតស្និទ្ធ បន្ត​ត្រៀមលក្ខណៈ ដើម្បី​តាមដាន និង​ត្រៀម​បម្រុង​សម្រាប់​ជួយសង្គ្រោះ ក្នុងករណី​មាន​គ្រោះមហន្តរាយ ឬ​ឧបទ្ទវហេតុ​ផ្សេងៗ ព្រមទាំង​បានធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន មើលថែ​កូនចៅ​ឲ្យ​បាន​ល្អ​ជៀសវាង​គ្រោះថ្នាក់​ដោយ​ការ​លង់ទឹក , ការថែទាំ​សុខភាព ការបង្កា​ជំងឺ​រាករូស , កា​ពារ​ពី​ការ​យាយី​ពី​សត្វ​មាន​អាសិរពិស និង ការស្វែងរក​ទី​ទួល​មាន​សុវត្ថិភាព ក្នុងករណី​ទឹកជំនន់​នៅតែ​បន្ត​កើនឡើង​ខ្លាំង​ទៀត៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

ឃុំ​ចំនួន​៥ ក្នុងចំណោម​ឃុំ​ទាំង​៧​ របស់​ស្រុក​អង្គរជុំ កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​

ព័ត៌មានជាតិ១៨ នាទី មុន

ក្រុមហ៊ុន Zuellig Pharma និង Sanofi បាន​អបអរសាទរ ទិវា​ឱសថ​ការី​ពិភពលោក ​ក្រោម​ប្រធានបទ ការទទួល​សេវា​ពី​ឱសថការី គឺជា​អត្ថន័យ​នៃ​ការស្រលាញ់​ខ្លួនឯង​

ព័ត៌មានជាតិ១ ម៉ោង មុន

គោល​ដៅ​ទេសចរណ៍​ ​២០​កន្លែង​នៅខេត្ត​កែប​ និង​កំពតមានសក្ដានុពលទាក់ទាញទេសចរ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រទេស ៦ ​កម្ពុជា​ទាមទារ​ជោគជ័យ​​​វត្ថុបុរាណជាង ២០០ ត្រឡប់​មក​ស្រុកកំណើត​វិញ

សន្តិសុខសង្គម២ ម៉ោង មុន

ឃាត់ខ្លួនប្តីប្រពន្ធ ២ នាក់ ពាក់ព័ន្ធករណីឆបោក​លុយពលរដ្ឋរាប់ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម