សន្តិសុខសង្គម
Update ៖ អគ្គិភ័យឆេះអគាររោងចក្រកាត់ដេរ លីវ តាន ត្រូវបានរលត់ទាំងស្រុង
ស្ថានភាពគ្រោះអគ្គិភ័យឆេះអគាររោងចក្រកាត់ដេរ លីវ តាន ស្ថិតក្នុងភូមិព្រៃកេះ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ត្រូវបានក្រុមសង្គ្រោះអគ្គិភ័យគ្រប់គ្រងបានទាំងស្រុងមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ ។

យោងតាមរបាយការណ៍បឋមរបស់អធិការនគរបាលស្រុកគងពិសី បានឲ្យដឹងថា ករណីអគ្គិភ័យឆេះរោងចក្រកាត់ដេរ លីវ តាន ស្ថិតនៅភូមិព្រៃកេះ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាបឋមមានការខូចខាតរួមមាន៖ ឆេះអគារ ០១ខ្នង ទំហំ៩៥ម៉ែត្រx៥៤ម៉ែត្រ ធ្វើអំពីដែកប្រក់សង្គ័សី; ឆេះម៉ាស៊ីនដេចំនួន៣០០គ្រឿង និងឆេះសម្ភារះជាច្រើនទៀត។
ប្រភពបន្តទៀតថា ក្នុងប្រត្តិការសង្គ្រោះអគ្គិភ័យឆេះរោងចក្រកាត់ដេរខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១១គ្រឿង; កម្លាំងការិយាល័យនគរបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺចំនួន ០៩នាក់ រថយន្តចំនួន ០២គ្រឿង; កម្លាំងកងពលតូចលេខ៧០ ចំនួន១៧នាក់ រថយន្តចំនួន ០៥គ្រឿង; កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ១៨នាក់រថយន្តចំនួន ០១គ្រឿង; កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ០៦នាក់រថយន្តចំនួន ០១គ្រឿង; កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំងកក់ ខេត្តតាកែវ ចំនួន ០៦នាក់រថយន្តចំនួន ០១គ្រឿង; កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ ០៦នាក់រថយន្តចំនួន ០១គ្រឿង ។

លោក ចែម ភឺនរីមវុទ្ធី អភិបាលស្រុកគងពិសី បានប្រាប់ឲ្យដឹងថា ករណីឆេះរោងចក្រនៅឃុំព្រៃវិហារនោះ ពេលនេះស្ថានការត្រូវបានគ្រប់គ្រងទាំងស្រុងដោយមិនរាលដាលដល់អគារផ្សេងៗទៀតឡើយ ប៉ុន្តែម៉ាស៊ីនដេរ និងសម្ភារៈផ្សេងៗស្ថិតក្នុងអគារដែលឆេះត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ។ លោកបន្ថែមថា អគ្គិភ័យបានរលត់ទាំងស្រុងបន្តែក្រុមពន្លត់នៅបន្តការបាញ់ទឹកបន្ថែមដើម្បីជៀសវាងនៅមានរងើកភ្លើង ។ លោកអភិបាលស្រុក បានបន្តទៀតថា ដោយមានការចូលរួមជួយសង្គ្រោះទាន់ពេលវេលាពីគ្រប់ភាគីពាក់ព័ន្ធទើបអាចគ្រប់គ្រងស្ថានការនេះបានឆាប់រហ័សមិនរីករាលដាលដល់កន្លែងផ្សេងៗទៀត ។

លោក ចែម ភឺនរីមវុទ្ធី អភិបាលស្រុកគងពិសី បានបញ្ជាក់ថា ចំពោះការខួចខាតដោយសារករណីអគ្គិភ័យឆេះរោងចក្រកាត់ដេរមិនទាន់អាចសន្និដ្ឋានខាតបង់ទឹកប្រាក់អស់ប៉ុន្មានឡើយ ។ ចំពោះមូលហេតុបឋមរបស់ជំនាញអាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនីហើយខាងជំនាញកំពុងស្រាវជ្រាវបន្ត ។
លោកអភិបាលស្រុក បានបញ្ជាក់ថា ជុំវិញហេតុការណ៍គ្រោះអគ្គិភ័យឆេះអគាររោងចក្រនេះ មិនបណ្តាយឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឬរបួសឡើយ ៕
អត្ថបទ៖ ភួង រដ្ឋា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


