សន្តិសុខសង្គម
ថ្ងៃចូលឆ្នាំចិនពលរដ្ឋខ្លះ នៅតែបំពានបម្រាមដុតផាវរបស់សាលារាជធានីភ្នំពេញ
នៅថ្ងៃសែនបុណ្យចូលឆ្នាំចិន និងវៀតណាមកន្លងទៅថ្មីៗនេះគេបានឮស្នូរសំឡេងផ្ទុះដោយការដុតផាវមានតូចមានធំដោយពុំគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។
ជាក់ស្តែងនៅវេលាម៉ោង ២៣ យប់ថ្ងៃទី ២១ ខែមករា ដែលជាថ្ងៃសែនទទួលទេវតា ចិន វៀតណាម ប្រជាពលរដ្ឋបានថតវីដេអូនៅសកម្មភាពដុតកាំជ្រូច និងផាវធំតូចចម្រុះលាន់ឡើងទ្រហឹងចេញពីភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទាក់ទិនទៅករណីដុតផាវខាងលើ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនាព្រឹកថ្ងៃទី ២៣ ខែមករានេះថា លោកទទួលស្គាល់ថាពិតជាមានការដុតផាវសឹងគ្រប់កន្លែង ខណៈនោះលោកកំពុងឈរនៅលើកំណាត់ផ្លូវជាតិលេខ២ មុខវត្តចាក់អង្រែក្រោម ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកចៅសង្កាត់បានអះអាងទៀតថា ការដុតផាវ និងកាំជ្រូចគឺលាន់ឮគ្រប់កន្លែងហើយពុំត្រឹមតែសង្កាត់ចាក់អង្រែក្រោមប៉ុណ្ណោះទេបើក្រឡេកទៅទន្លេម្ខាង ស្ថិតក្នុងភូមិសាស្រ្ត ខណ្ឌច្បារអំពៅក៏លាន់ស្នូរផ្ទុះផងដែរ។
លោកចៅសង្កាត់បានបញ្ជាក់យ៉ាងខ្លីថា មុនថ្ងៃបុណ្យចូលឆ្នាំចិន និងវៀតណាមនេះលោកបានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញស្តីពីការលក់ និងដុតផាវពិសេសគ្រឿងផ្ទុះព្រមទាំងល្បែងស៊ីសងគ្រប់ប្រភេទ។ ប៉ុន្តែទីបញ្ចប់នៅតែកើតមានករណីដុតផាវដដែល លើកលែងល្បែងស៊ីសងហាក់ស្ងប់ស្ងាត់៕
(វីដេអូ)
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


