ព័ត៌មានជាតិ
ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរីក៏ជាប់សែស្រឡាយចិនដែរ
ពិធីបុណ្យចូលឆ្នាំចិន វៀតណាម ចូលមកដល់ប្រជាពលរដ្ឋខ្មែរដែលមានជាប់សែស្រឡាយចិន ក៏បានរៀបចំគ្រឿងរណ្ដាប់សែនតាមលំនៅឋានរៀងៗខ្លួន។

ចំណែកខេត្តមណ្ឌលគិរីវិញ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចព្នង ក៏មានក្រុមគ្រួសារខ្លះជាប់សែស្រឡាយចិនផងដែរ ហើយបានរៀបចំពិធីសែន ទៅតាមទំនៀមទម្លាប់របស់សាច់ញាតិក្រុមគ្រួសារខាងប្រជាជនខ្មែរដែរ។

អ្នកស្រី ចាន្ថា សុណា អាយុ៣៧ឆ្នាំ ជាជនជាតិដើមភាគតិចព្នង មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិទួលឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃសែនចូលឆ្នាំចិន ទី២៨ ខែមករា ឆ្នាំ២០២៥នេះថា តាំងពីដូនតាមកគាត់តែងតែប្រកាន់ខ្ជាប់នូវប្រពៃណី ទំនៀមទម្លាប់សែនព្រេនតាមបែបប្រពៃណីជនជាតិដើមភាគតិចព្នង។ ប៉ុន្តែក្រោយមកខ្លួនមានគ្រួសារបានស្វាមីខាងបងប្អូនខ្មែរ ឲ្យតែរដូវបុណ្យចូលឆ្នាំចិន វៀតណាមម្តងៗ ប្តីរបស់គាត់តែងរៀបចំពិធីសែនចូលឆ្នាំចិនហើយបានរៀបចំជារៀងរាល់ឆ្នាំ ធ្វើឱ្យរូបគាត់ករចូលរួមសែនតាមទំនៀមទម្លាប់ខាងស្វាមីដែរទៅ។

អ្នកស្រីបញ្ជាក់ទៀតថា ទោះបីអ្នកស្រីសែនចិនតាមស្វាមីពិតមែន ប៉ុន្តែ អ្នកស្រីមិនបំភ្លេចប្រពៃណីរបស់ខ្លួននោះទេ បើមានបងប្អូនជនជាតិដើមភាគតិចរបស់ខ្លួនធ្វើកម្មវិធីផ្សេងៗ អ្នកស្រីក៏ចូលរួមសែនព្រេនតាមបែបប្រពៃណៃជនជាតិភាគតិចព្នងដូចគ្នា៕
អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


