សន្តិសុខសង្គម
រកឃើញសំណល់ជាតិផ្ទុះនៅបាតទន្លេជាង ២ ពាន់គ្រាប់
នៅក្នុងរយៈពេលជិតមួយឆ្នាំ កងកម្លាំងបោសសំអាតមីនបានរុករកឃើញសំណល់ជាតិផ្ទុះ បន្សល់ទុកពីសង្គ្រាមក្នុងបាតទន្លេ នៅកោះពាមរាំង ស្ថិតក្នុងកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ប្រមាណជាង ២ ពាន់គ្រាប់ ស្មើនឹងជាង៤០តោន។
ថ្លែងនៅក្នុងវេទិកាសាធារណៈ ស្តីពីការបូមខ្សាច់ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេ ស្ថិតក្នុងស្រុកលើដែក ខេត្តកណ្ដាលនៅថ្ងៃទី ៧ កុម្ភៈ លោកឧត្តមសេនីយ៍ត្រី ម៉ុង សុគន្ធារ័ត្ន ប្រធានវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន បានឱ្យដឹងថា ប្រតិបត្តិការរុករកសំណល់ជាតិផ្ទុះ នៅកោះពាមរាំងបានចាប់ផ្ដើមអនុវត្តតាំងពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២មក ដោយប្រើប្រាស់កម្លាំងចំនួន ៦៧នាក់ ក្នុងនោះមានកម្លាំងស៊ីម៉ាក់ អង្គភាពពិសេស ៩១១ រួមទាំងការប្រើប្រាស់សម្ភារសំខាន់ៗជាច្រើនប្រភេទ។

លោកបានបន្តថា បន្ទាប់ពីកំណត់នូវទីតាំង និងទំហំច្បាស់លាស់ ក្រុមការងារបានរកឃើញកាកសំណល់ជាតិផ្ទុះ និងគ្រាប់មីនចំនួនជាង ២ ៧០០ គ្រាប់ គ្រាប់មីនចំនួន ៣៦ គ្រាប់ កាំភ្លើងធុនស្រាល ២ ដើម និងរកឃើញបំណែកនាវាប្រមាណជាង ៦ ៦០០គីឡូក្រាម សរុបទាំងអស់មានទម្ងន់ជាង៤០តោន។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រាប់ប្រជាពលរដ្ឋនៅក្នុងវេទិកានោះថា កិច្ចប្រតិបត្តិការបោសសំអាតគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេនេះ មានការគិតគូរនិងការប្រើប្រាស់សម្ភារៈបច្ចេកទេសទាន់សម័យ មានរូបភាពផែនទីច្បាស់លាស់ណាស់ ហើយការបូមខ្សាច់ដើម្បីបំរើកិច្ចបោសសម្អាតគ្រាប់មិនទាន់ផ្ទុះមានបរិមាណច្រើនតោនលិចក្រោមដីបាតទន្លេ ស្ថិតតែនៅផ្នែកខាងលើនៃក្បាលកោះ ដោយតំបន់ដីគោកគឺប្រើប្រាស់គ្រឿងចក្រកាយដីយកគ្រាប់និងលុបដីជូនប្រជាពលរដ្ឋវិញ។

លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា «កិច្ចប្រតិបត្តិការនេះ គ្មានហេតុផលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ ឬត្រូវបាក់ដីបាត់កោះពាមរាំងដែលទំហំបណ្តោយជិតប្រមាណ ៤.៥០០ ម៉ែត្រនោះទេ ព្រោះកិច្ចប្រតិបត្តិការនេះដើម្បីសេចក្តីសុខសុវត្ថិភាពប្រជាពលរដ្ឋបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ និងសង្គមជាតិ ក៏ដូចគាំទ្រការអភិវឌ្ឍនប្រទេសជាតិផងដែរ»។
គួរបញ្ជាក់ថា នៅតំបន់កោះពាមរាំងនេះ កាលពីសម័យសង្គ្រាមមាននាវាលិចទឹកទន្លេ រួមទាំងមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានទម្លាក់ រួមទាំងធ្លាក់កប់ក្នុងបាតទន្លេ និងបន្សល់ទុកដល់បច្ចុប្បន្នជាច្រើនគ្រាប់៕



អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


