Connect with us

សន្តិសុខសង្គម

មេធាវីឧកញ៉ា ចិន សំណាង ច្រានចោលការចោទប្រកាន់របស់កូនក្ដីខ្លួន

បានផុស

នៅ

លោក សែ ឡងឌី មេធាវីតំណាងឲ្យឧកញ៉ា ចិន សុផាត “ហៅ ចិន សំណាង” នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយច្រានចោលការចោទប្រកាន់តាមបណ្តាញសង្គម និងព័ត៌មានផ្សេងៗពាក់ព័ន្ធថាលោកជាអ្នកបញ្ជា ឬណែនាំឲ្យប្រជាពលរដ្ឋធ្វើការជីកត្បូងដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ នៅក្នុងស្រុកបរកែវ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេធាវីរូបនេះបានឲ្យដឹងថា កន្លងទៅថ្មីៗនេះ មានការចុះផ្សាយតាមបណ្តាញសង្គមព័ត៌មានផ្សេងៗមិនពិត និងពុំមានមូលដ្ឋានច្បាស់លាស់ចោទប្រកាន់នាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរកូនក្តីរបស់លោក។

លោកឧកញ៉ា ចិន សុផាត “ហៅ ចិន សំណាង” ជានាយកក្រុមហ៊ុន ខេមបូឌា រតនគិរី ស្តូន ខូអិលធិឌី(Cambodia Ratanakiri Stones Co,Ltd) មានអាជ្ញាបណ្ណត្រឹមត្រូវចេញដោយពីក្រសួងរ៉ែ និងថាមពល ដែលកំពុងធ្វើអាជីវកម្មនៅឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។ និងបង់ពន្ធអាករជូនរដ្ឋត្រឹមត្រូវតាមសៀវភៅបន្ទុកផងដែរ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម