Connect with us

សន្តិសុខសង្គម

កាច់សោកម៉ូតូមិនបានសម្រេច ជនសង្ស័យ ផ្ទុះអាវុធមួយគ្រាប់ រំដោះបក្សពួករត់គេចខ្លួន

បានផុស

នៅ


ជនសង្ស័យ ៣នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូម៉ាកនិច មិនបានសម្រេច ខណៈដែលជនរងគ្រោះ ឃេីញទាន់ដេញឃាត់ជនសង្ស័យបានម្នាក់  ហេីយជនសង្ស័យ បានផ្ទុះអាវុធមួយគ្រាប់រំដោះបក្សពួករត់គេចខ្លួនបាត់បង្កឲ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១នឹង ៣០នាទីយប់ ថ្ងៃទី៣០ខែមេសា ឆ្នាំ ២០២៤ នៅភូមិត្រពាំងល្វា ១ សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ ឈ្មោះ  ជា  ណេត  ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស បន្ទាប់ពីទំនេរពីរៀន ធ្វើការខាងចុងភៅ រស់ នៅភូមិកេីតហេតុ។ ម៉ូតូដែលជនសង្ស័យកាច់កមិនបានសម្រេចម៉ាកនិចពណ៌ស  ពាក់ស្លាកលេខតាកែវ 1J-9221។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយប្រាប់ថា  នៅមុនពេលកេីតហេតុ ខ្លួនបានទុកម៉ូតូនៅកន្លែងកើតហេតុ  ហេីយ រូបខ្លួននៅឆ្ងាយពីម៉ូតូដែរ  ស្រាប់តែឃេីញជនសង្ស័យម្នាក់ដេីរចុះឡើងៗ  ហេីយបានទៅកាច់កម៉ូតូ។ ឃើញដូចនេះខ្លួនបានទៅប្រតាយប្រតប់ជាមួយជនសង្ស័យដោយចាប់បានហេីយ ប៉ុន្តែនៅពេលនោះក៏ស្រាប់តែឃេីញជន សង្ស័យ២នាក់ ជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងបានទាញកាំភ្លើងបាញ់ចំនួនមួយគ្រាប់ បណ្តាលឱ្យរូបខ្លួនភ័យ  ចំណែកជន សង្ស័យម្នាក់ដែលឃាត់បានរត់ គេចឡេីងជិះម៉ូតូទាំង៣នាក់គេចខ្លួន   ដោយបន្សល់វត្ថុតាង នៅកន្លែងកើតហេតុមាន សំបកគ្រាប់កាំភ្លើង សោកាច់កម៉ូតូរួមនឹងស្បែកជើងមួយគូ។

ក្រោយពេលកេីត ហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ឱ្យទៅដាក់ពាក្យបណ្ដឹងដេីម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវមុខសញ្ញា តាមនិតិវិធីបន្ត  ៕

ដោយ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម