Connect with us

សន្តិសុខសង្គម

បញ្ជូនក្មេងទំនើងរហស័សនាម «ជួបកាប់» ទៅតុលាការ​

បានផុស

នៅ

ក្មេងមានរហ័យនាម «ជួបកាប់» នៅស្រុកព្រះនេត្រព្រះ ៣ នាក់ ត្រូវបាននគរបាលស្រុកព្រះនេតព្រះឃាត់ខ្លួនបញ្ជូនទៅ​តុលាការ​ ចំណែកបក្សពូក ២ នាក់ទៀត បាន​រត់​គេចខ្លួនពាក់ព័ន្ធកាប់ក្មេង ២ នាក់ឲ្យរបួសធ្ងន់ស្រាលកាលពីយប់រំលងអាធ្រាត្យ​ ចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិប៉ោយសំរោង ឃុំប៉ោយសំរោង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរៈសេនីយ៍ឯក ទេព រដ្ឋា អធិការនគរបាលស្រុកព្រៈនេតក្រព្រៈ បានប្រាប់អ្នកយកព័ត៍មានថា នៅថ្ងៃកើតហេតុមានជនសង្ស័យ ៥ នាក់ប្រដាប់ទៅដោយកាំបិតខ្វាវ បានចេញធ្វើសកម្មភាព​ស្វែងរកជនណាដែលជិៈមូតូម៉ាកណិច ដែលជាគូសត្រូវធ្លាប់មានជម្លោះកន្លងមក លុះជិៈមក​ដល់​ចំណុចកើតហេតុ ស្រាប់តែឃើញមានក្មេង ២ នាក់ជិះម៉ូតូម៉ាកណិច ដែល​ក្រុមជនល្មើស​ស្វែងរក ក៏ចុះពីម៉ូតូដើរទៅកាប់ជនរងគ្រោះដោយពុំដឹងរឿង បណ្តាលឲ្យរបួសធ្ងន់ស្រាល​ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ​មិត្តភាពកម្ពុជា.ជប៉ុន។

លោកវរៈសេនីយ៍ឯក ទេព រដ្ឋា បានបញ្ជាក់ឲ្យដឹង​បន្តទៀតថា ក្រោយ​ពេលទទួលបានពាក្យបណ្តឹង​ពីជនរងគ្រោះ លោកបានដឹកនាំកំលាំងនគរបាល​មួយ​ក្រុម សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល ខេត្តបន្ទាយមានជ័យ ចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនក្មេងទំនើងបាន ៣ នាក់ និងកាំបិតខ្វែវរឺផ្គាក់ចំនួន ២ ដើម យកមកអធិការស្រុកព្រះនេត្រព្រះ ដើម្បីធ្វើការសាកសួរហើយកសាងសំណុំរឿងបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការនិតិវិធីបន្ត។

ជនសង្ស័យ ៣ ​នាក់ដែលឃាត់ខ្លួន​មាន ១.ឈ្មោះ ប្រិម ប៊ុនអេក ហៅ​អេក ភេទប្រុសអាយុ ១៦ ឆ្នាំ ២.ឈ្មោះ ឡាម ណាក់រុង ភេទប្រុសអាយុ ១៥ ឆ្នាំ ៣.ឈ្មោះ ខៀន សីហា ហៅសី ភេទប្រុស អាយុ ១៦ ឆ្នាំ។ ទាំង ៣ នាក់ រស់នៅភូមិសំរោង ឃុំ សំរោង ស្រុកព្រៈនេត្រព្រៈ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលខេត្តបន្ទាយមានជ័យទៅសាលាដំបូងខេត្តដើម្បីដាក់ទោសទៅតាមច្បាប់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម