សន្តិសុខសង្គម
ករណីលោកចៅសង្កាត់ចោមចៅទី២ ប្រើហិង្សាលេីយុវជនអាយុ១៥ឆ្នាំបានដោះស្រាយបញ្ចប់រឿង
លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានប្រាប់ឱ្យដឹងនៅព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះថា ពាក់ព័ន្ធករណីដែលលោកបានប្រដៃទះកំផ្លៀងក្មេងប្រុសម្នាក់ដែលត្រូវជាចៅប្រុសរបស់លោកអនុភូមិកប់គង ពេលនេះត្រូវបានបញ្ចប់រឿងហេីយដោយសារមានការភាន់ច្រលំគ្នាតែប៉ុណ្ណោះ។

សូមរំលឹកថា កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានប្រេីដៃទះកំផ្លៀងទៅលេីយុវជនម្នាក់ឈ្មោះ ស៊ឿង ណារ៉ូត អាយុ១៥ឆ្នាំ ជាសិក្ស រស់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារតែយុវជនរូបនោះនាំចៅប្រុសរបស់គាត់ដេីរលេង។
លោក ចៅសង្កាត់ចោមចៅទី២បានបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលេីនេះ លោកបានដោះស្រាយជាមួយក្រុមគ្រួសាររងគ្រោះរួចរាល់ហេីយ ដោយលោកបានសុំទោសទទួលកំហុស និងចេញថ្លៃព្យាបាលទៅលេីយុវជនរងគ្រោះ ដោយគិតថាជារឿងភាន់ច្រឡំ ហេីយភាគីឪពុកម្តាយយុវជនរងគ្រោះក៏ព្រមទទួលមិនបានដាក់ពាក្យបណ្តឹងនោះដែរ៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


