ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ២ រៀបចំកាយដាក់ប្រព័ន្ធលូ បញ្ចៀសទឹកជំនន់ នារដូវវស្សា
អាជ្ញាធរសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក វ៉ា សារ៉ង ចៅសង្កាត់ បានដាក់គ្រឿងចក្រកាយរៀបចំជាប្រព័ន្ធលូ បញ្ចៀសនូវទឹកជំនន់ នារដូវវស្សា ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ។

លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី ២ បានប្រាប់ឲ្យ កម្ពុជាថ្មី ដឹងនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤ នេះថា ដោយឃើញនៅចំណុចភូមិព្រៃសណ្តែក និង ភូមិព្រៃល្វា សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាតំបន់ទំនាប ងាយជន់លិច ខណៈភ្លៀងមកម្តងៗ ពិបាកដល់ប្រជាពលរដ្ឋរស់នៅ ប្រកបអាជីវកម្ម និងធ្វើដំណើរ ទើបលោកដាក់គ្រឿងចក្រ ដើម្បីកាយដី រៀបចំដាក់ជាប្រព័ន្ធលូ បញ្ចៀសនូវទឹកជំនន់ នារដូវវស្សានេះ។
លោកចៅសង្កាត់ បានបន្តថា ការកាយដាក់ប្រព័ន្ធលូខាងលើមានប្រវែងប្រមាណ ៤៥០ ម៉ែត្រ មុខកាត់រ៉ឺហ្គែរ ១ ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិខណ្ឌពោធិ៍សែនជ័យ ឆ្នាំ ២០២៤៕
អត្ថបទ ៖ សុខា






-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


